ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ផេ​ន ខេ​ក ទម្លាយ​រឿង​ជួប​បញ្ហា​បែក​ស៊ី​លី​កូនដើម​ទ្រូង​ដែល​អាច​ឈាន​ដល់​មហារីក

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មហាជន ជា​ពិសេស​ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​ស្ងាត់​ៗ​តារា​សម្តែង​ភេទ​ទី​៣ ផេ​ន ខេ​ក បាន​ទម្លាយ​រឿងរ៉ាវ​ពាក់ព័ន្ធ​សុខភាព​របស់​នាង ដោយពេល​នេះ…

រាជធានីភ្នំពេញ ៖ មហាជន ជា​ពិសេស​ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​ស្ងាត់​ៗ​តារា​សម្តែង​ភេទ​ទី​៣ ផេ​ន ខេ​ក បាន​ទម្លាយ​រឿងរ៉ាវ​ពាក់ព័ន្ធ​សុខភាព​របស់​នាង ដោយពេល​នេះ ​បាន​ពើបប្រទះ​នូវ​បញ្ហា​បែក​ស៊ី​លី​កូនដើម​ទ្រូ​ង ហើយ​ស្ថានភាព​មួយ​នេះ​​អាច​នឹង​ឈាន​ដល់​មហារីក ​ប្រសិនបើ​នាង​បន្ត​ទុក​នៅ​ក្នុង​ខ្លួន ។

គេ​មិនដឹង​ថា ផេ​ន ខេ​ក បាន​​ជួប​បញ្ហា​មួយ​នេះ​ តាំងពី​ពេល​ណា​នោះ​ឡើយ ដោយ​កន្លង​មក​ គេ​តែងតែ​ឃើញ​តារា​ភេទ​ទី​៣​រូប​នេះ​ តែងតែ​បង្ហាញ​វត្តមាន​តាម​កម្មវិធី​នានា​ជា​បន្តបន្ទាប់ ​ដោយ​មិន​មានរឿង​អ្វី​កើតឡើង ប៉ុន្តែ​ទើបតែ​ពេល​នេះ​នាង​ក៏​ដាច់​ចិត្ត​ទម្លាយ​រឿងរ៉ាវ​នេះ​ឡើងជា​សាធា
រណៈ។

យ៉ាងណា ផេ​ន ខេ​ក បាន​បញ្ជាក់​ថា នាង​ទើបតែ​មាន​អាកា​រៈ​​មិន​ស្រួលខ្លួន​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ទើប​នាង​សម្រេច​ទៅ​ឆែក​សុខភាព​មើល ហើយ​ក៏​ឃើញ​បញ្ហា​នេះ​តែ​ម្តង ។

ជាមួយនឹង​ក្រដាស​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​ឆែក​សុខភាព​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយផេ​ន ខេ​ក បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គិតតែ​ពី​ការងារ​ ទោះ​ក្តៅរ​ងារ​ក៏​មិន​ហ៊ាន​សម្រាក​🥹😩 ព្រោះតែ​កាតព្វ​កិច្ច ​ប៉ុន្តែ​ភ្លេច​ថែរក្សា​សុខភាព​ខ្លួនឯង ​រហូត​ដល់​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ក៏​ចាប់ផ្ដើម​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ក៏​បាន​ទៅ​ឆែក​សុខភាព​មើល​ក៏​ឃើញ​ថា​មាន​បញ្ហា​ទាក់ទង​ជាមួយនឹង​(​ស៊ី​លី​កូនដើម​ទ្រូង​) មានការ​បែក​ទន្ទឹម​ទាំង​ពេល​នេះ​ មិន​ទាន់​បាន​ធូរស្រាល​ផង​មានរឿង​បែប​នេះ​កើតឡើង​ទៀត​😞 ។

នាង​ថា ពេល​ខ្លះ​ក៏​សុំ​ទោស​ខ្លួនឯង​ដែល​ធ្វើការ​ហត់នឿយ​រៀង​ជ្រុល​បន្តិច ប៉ុន្តែ​ដោយសារ​តែ​កាតព្វកិច្ច និង​តួនាទី​ក៏​មិន​ហ៊ាន ​សូ​ម្បី​តែ​ប្រើ​ពាក្យ​ត្អូញត្អែរ និង​ចង់​សម្រាក​😓 សម្រេច​ទៅ​តាមដាន​សុខភាព​បន្ត​ក៏​លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់​ប្រាប់​ថាបើ​បន្ត​ទុក​(​ស៊ី​លី​កូន​)​នៅ​ក្នុង​ខ្លួន​ទៀត អាច​នឹង​មាន​បញ្ហារលាកកាន់តែ​ខ្លាំង​ និង​ឈាន​ដល់​មហារីក​ជាដើម​។

ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ផ្ដល់​ស្នាមញញឹម​ឲ្យ​មនុស្ស​គ្រប់​គ្នា​ក៏​មិន​ចង់​និយាយ​ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​ទន់ជ្រាយ​នៅ​លើ​បណ្ដាញ​សង្គម​ ។ ផេ​ន ខេ​ក បញ្ជាក់​ថា នេះ​ជា​សារ​រំលឹក​ដាស់តឿន ចង់អោយ​បងប្អូន​ទាំងអស់​គ្នា​ កុំ​គិតតែ​ពី​ការងារ​រហូត​ដល់​ភ្លេច​គិតគូរ​ពី​សុខភាព ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ដូច​ជា​នាង​ខ្ញុំ ។

ជា​ការ​កត់​ស​ម្គាល់ចាត់​ទុក​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល ផេ​ន ខេ​ក បាន​ជួប​បញ្ហា​ទៅ​លើ​សុខភាព​រាង​កាយ ​បន្ទាប់​ពី​នាង​បាន​សម្រេច​កែ​ភេទ​របស់​ខ្លួន​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ កន្លង​មក ផេ​ន ខេ​ក ក៏​ធ្លាប់​បាន​លើក​ឡើងជា​ការ​ដាស់តឿន​ទៅ​កាន់​អ្នក​ដែក​ធ្វើការ​កែ​ភេទ​ថា  បងប្អូន​ភេទ​ទី​បី​ទាំងអស់ នៅ​ពេល​ដែល​សម្រេចចិត្ដ​កែ​ភេទ​រួច​ហើយ សូមកុំ​ភ្លេច​ពិនិត្យ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ​ផង កុំ​ឲ្យ​មាន​បញ្ហា​ដូច​រូប​នាង​។

ផេ​ន ខេ​ក បាន​លើក​ឡើង​ថា ៖ «​សូម​ផ្ដាំ​ទៅ​បងប្អូន​ភេទ​ទី​បី​ទាំងអស់​គ្នា​ អ្នក​ដែល​គាត់​កែ​ភេទ​ចាប់ពី​៥ ទៅ​៦​ឆ្នាំ សូមកុំ​ភ្លេច​ទៅ​ឆែក​សុខភាព​ផង កុំឱ្យ​ដូច​ខ្ញុំ ពេល​ឈឺ​តិចតួច​ទុក គិត​ថា​មិន​អី តែ​ដល់​ពេល​ធ្ងន់​ទើប​ដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ