ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់​ទាំងនេះ អាច​ធ្វើ​ឱ្យ​​កូន​គ្រោះថ្នា.ក់​ខ្លាំង

2 ម៉ោង មុន

របស់របរ​ផ្សេង​ៗ​ដែល​អ្នក​ប្រើប្រាស់​ក្នុងផ្ទះ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​បំផុត ព្រោះ​មាន​របស់​មួយ​ចំនួន អ្នក​គិត​ថា​វា​គ្មាន​គ្រោះថ្នាក់​ដល់​កូន​ឡើយ ប៉ុន្តែ​វា​បែរជា​មាន​ទៅ​វិញ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របស់​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ទឹកអប់​បាញ់​ក្នុងផ្ទះ នៅ​ពេល​ដែល​ផ្ទះ​មាន​ក្លិន​មិនល្អ អ្នកខ្លះ​តែងតែ​ប្រើ​ទឹកអប់​ដែល​គេ​ប្រើ​សម្រាប់​បាញ់​បំបាត់​ក្លិន​ក្នុងផ្ទះ​មក​បាញ់​ជា​និច្ច…

របស់របរ​ផ្សេង​ៗ​ដែល​អ្នក​ប្រើប្រាស់​ក្នុងផ្ទះ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​បំផុត ព្រោះ​មាន​របស់​មួយ​ចំនួន អ្នក​គិត​ថា​វា​គ្មាន​គ្រោះថ្នាក់​ដល់​កូន​ឡើយ ប៉ុន្តែ​វា​បែរជា​មាន​ទៅ​វិញ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របស់​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

ទឹកអប់​បាញ់​ក្នុងផ្ទះ

នៅ​ពេល​ដែល​ផ្ទះ​មាន​ក្លិន​មិនល្អ អ្នកខ្លះ​តែងតែ​ប្រើ​ទឹកអប់​ដែល​គេ​ប្រើ​សម្រាប់​បាញ់​បំបាត់​ក្លិន​ក្នុងផ្ទះ​មក​បាញ់​ជា​និច្ច ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា ក្រោយ​ពេល​ដែល​កូន​ស្រូប​យក​ក្លិន​ទាំងនេះ​រួច វា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​កូន​ណាស់ ថែម​ទាំង​ធ្វើ​ឱ្យ​កូន​ពិបាក​ដកដង្ហើម និង​មាន​អាកា​រៈ​ឈឺក្បាល​ទៀត​ផង ដូចនេះ​អ្នក​អាច​ប្រើ​សំបក​ផ្លែ​ឈើ ដូច​ជា ៖ សំបក​ក្រូចឃ្វិច ក្រូចពោធិ៍សាត់ ឬ​សំបក​ក្រូចឆ្មារ​ដាក់​ក្នុងផ្ទះ​ដើម្បី​បំបាត់​ក្លិន​ទាំងនោះ​ទើប​ល្អ​។

ថ្នាំ​ធ្វើ​ឱ្យ​អាវ​ស

នៅ​ពេល​ដែល​អាវ​កូន​ប្រលាក់ អ្នក​មិន​ត្រូវ​យក​វា​ទៅ​ត្រាំ​ក្នុង​សាប៊ូ​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​អាវ​ស​លឿន​នោះ​ទេ ព្រោះ​នៅ​ក្នុង​សាប៊ូ​នោះ​មាន​សារធាតុ​គីមី​ជា​ច្រើន​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​កូន​ជា​ខ្លាំង ដូចនេះ​អ្នក​អាច​ប្រើ​ក្រូចឆ្មារ​ដើម្បី​ជម្រះ​បាន ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​។

គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ក្នុងផ្ទះ

គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នៅ​ទី​នេះ​សំដៅ​ដល់​ទូរទស្សន៍ កុំព្យូទ័រ និង​ប្រដាប់​ប្រដាល់​ផ្សេង​ជា​ច្រើន​ទៀត នៅ​ពេល​ដែល​អ្នក​ប្រើ វា​អាច​បញ្ចេញ​សារធាតុ​ម្យ៉ាង​ទៅ​ក្នុង​អាកាស ដែល​ធ្វើ​ឱ្យ​ស្រូប​ចូល​ទៅ​ពិបាក​បញ្ចេញ​មក​វិញ ដូចនេះ​អ្នក​មិន​ត្រូវ​ឱ្យ​កូន​នៅ​ក្បែរ​ច្រើន​ឡើយ​។

ប្រដាប់​លេង​ជ័រ

អ្នក​មិន​ត្រូវ​ទិញ​ប្រដាប់ប្រដា​ល់លេង​ដែល​ធ្វើ​ពី​ជ័រ​ឱ្យ​កូន​លេង​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​នៅ​ពេល​ដែល​គេ​លេង​របស់​ទាំងនោះ​ច្រើន​។

គ្រឿងអលង្ការ

អ្នក​មិន​ត្រូវ​ឱ្យ​កូន​ប៉ះពាល់​គ្រឿងអលង្ការ​ផ្សេង​ៗ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ស្បែ​កកូន​ប្រតិកម្ម ហើយ​ជួនកាល​កូន​អាច​លេប​ចូល​ទៅ​ក្នុង​ពោះ​ទៀត​ផង​។

ទឹក​សម្អាត​បង្គន់

អ្នក​មិន​ត្រូវ​ឱ្យ​កូន​ហិតក្លិន​សម្អាត​បន្ទប់ទឹក​ច្រើន​នោះ​ទេ ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​ក្រោយ​ពេល​ដែល​ហិត​ច្រើន វា​នឹង​អាច​ប៉ះពាល់​ដល់​ថ្លើម​កូន​បាន​។

ថ្នាំ​ខាត់​ស្បែកជើង

នៅ​ពេល​ដែល​អ្នក​ប្រើ​ថ្នាំ​ខាត់​ស្បែកជើង​ច្រើន វា​នឹង​អាច​ប៉ះពាល់​ដល់​កូន​ដែល​អាច​ធ្វើ​ឱ្យ​ខួរក្បាល​កូន​លូតលាស់​មិនល្អ ដូចនេះ​វា​អាច​ធ្វើ​ឱ្យ​កូន​ឈឺក្បាល​បាន អ្នក​អាច​ប្រើ​ប្រេង​អូ​លីវ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​មក​ខាត់​ស្បែកជើង​អ្នក​ជំនួស​វិញ នោះ​វា​នឹង​មិន​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ