ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នា.ក់​លាក់កំបាំង​! ដឹង​ទេ? សញ្ញា ៥ យ៉ាង​នៃ​ការ​កើនឡើង​អាស៊ីត​អ៊ុយ​រិ​ក​ដែល​អាច​ប៉ះពាល់​ដល់​តម្រងនោម​!

2 ម៉ោង មុន

តើ​លោក​អ្នក​ធ្លាប់​មានការ​ឈឺសន្លាក់​ស្រួច​ស្រាវ ជា​ពិសេស​នៅ​ម្រាមជើង ហើយ​ហើម​ក្តៅ​នៅ​ពេល​យប់​ដែរ​ឬទេ? នេះ​អាច​ជា​សញ្ញា​ប្រកាស​អាសន្ន​នៃ​ជំងឺ​លើស​អាស៊ីត​អ៊ុយ​រិ​ក​។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជំងឺ​នេះ​កើត​មាន​ច្រើន​លើ​មនុស្ស​ប្រុស​វ័យ​លើស​ពី ៥០ ឆ្នាំ ហើយ​ទោះបីជា​ភាគច្រើន​មិន​មាន​មូលហេតុ​ជាក់លាក់​ក្តី ក៏​វា​មាន​កត្តារួម​ផ្សំ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ដឹង​៖…

តើ​លោក​អ្នក​ធ្លាប់​មានការ​ឈឺសន្លាក់​ស្រួច​ស្រាវ ជា​ពិសេស​នៅ​ម្រាមជើង ហើយ​ហើម​ក្តៅ​នៅ​ពេល​យប់​ដែរ​ឬទេ? នេះ​អាច​ជា​សញ្ញា​ប្រកាស​អាសន្ន​នៃ​ជំងឺ​លើស​អាស៊ីត​អ៊ុយ​រិ​ក​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជំងឺ​នេះ​កើត​មាន​ច្រើន​លើ​មនុស្ស​ប្រុស​វ័យ​លើស​ពី ៥០ ឆ្នាំ ហើយ​ទោះបីជា​ភាគច្រើន​មិន​មាន​មូលហេតុ​ជាក់លាក់​ក្តី ក៏​វា​មាន​កត្តារួម​ផ្សំ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ដឹង​៖

១. រោគ​សញ្ញា ៥ យ៉ាង​នៃ​ការ​ឡើង​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម
នៅ​ពេល​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​កើនឡើង​ខ្ពស់ រោគ​សញ្ញា​ឈឺចាប់​នៅ​សន្លាក់​នឹង​ចាប់ផ្តើម​លេចឡើង​៖

ការ​ឈឺសន្លាក់​ស្រួច​ស្រាវ​: ភាគច្រើន​ឈឺ​តែ​ម្ខាង​ៗ​ប៉ុណ្ណោះ ហើយ​ទីតាំង​ដែល​ងាយ​រង​គ្រោះ​រួម​មាន ម្រាម​មេជើង (​ញឹកញាប់​បំផុត​), កជើង​, ជង្គង់​, កដៃ​, កែងដៃ​។
ហើម និង​ក្តៅ​នៅ​សន្លាក់​ដែល​ឈឺ​: សន្លាក់​មាន​សភាព​ហើម និង​ឡើង​កម្ដៅ ជា​ពិសេស​កើត​មាននៅ​ពេល​យប់​។

មាន​អាកា​រៈ​ក្ដៅខ្លួន​: អាច​កើតឡើង​ក្នុង​ពេល​មានការ​រលាក​សន្លាក់​ខ្លាំង​។
ឈឺសន្លាក់​ខ្លាំង​ក្រោយ​ពី​ពិសា​អាហារ​: ការ​ឈឺចាប់​កើនឡើង​ខ្លាំង​ក្រោយ​ពី​ពិសា ស្រា​, ស្រា​បៀរ​, គ្រឿង​សមុទ្រ​, សាច់​ក្រហម​, និង​គ្រឿងក្នុង​សាច់សត្វ​។
ឡើង​ដុំ​ពក​ក្រោម​ស្បែក (​ដុំ​កំណក​ជាតិ​អាស៊ីត​): ក្នុង​ករណី​រ៉ាំរ៉ៃ អាច​មាន​ដុំ​កំណក​ជាតិ​អាស៊ីត​រីក​ធំ​នៅ​ក្រោម​ស្បែក​។

២. មូលហេតុ និង​កត្តារួម​ផ្សំ​ជំរុញ​ជំងឺ
ទោះបីជា​លើស​ពី ៩៥% នៃ​ជំងឺ​លើស​អាស៊ីត​អ៊ុយ​រិ​ក​មិន​មាន​មូលហេតុ​ជាក់លាក់​ក៏​ដោយ ក៏​វា​មាន​កត្តា​សុខភាព​ផ្សេង​ៗ​ទៀត​ដែល​អាច​រួម​ផ្សំ​បង្ក​ជា​វិបត្តិ​នេះ​៖

ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​: ជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ​រារាំង​ដល់​ការ​បញ្ចេញ​អាស៊ីត​អ៊ុយ​រិ​ក​ពី​រាង​កាយ​។
ជំងឺ​ឈាម​: ដូច​ជា ជំងឺ​បែក​គ្រាប់​ឈាម​។
បញ្ហា​អ័រម៉ូន​: ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។
ការ​ប្រើប្រាស់​ថ្នាំ​ខុស​: ការ​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​។

ដំបូន្មាន​អ្នកជំនាញ​: ប្រសិនបើ​លោក​អ្នកមាន​រោគ​សញ្ញា​ឈឺសន្លាក់​ធ្ងន់ធ្ងរ ជា​ពិសេស​ក្រោយ​ពេល​ទទួលទាន​អាហារ​ប្រឈម ប្រញាប់​រួសរាន់​ទៅ​ជួប​វេជ្ជបណ្ឌិត​ឯកទេស​ដើម្បី​ពិនិត្យ​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក និង​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ