ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីជាប់ការពារព្រំដែន ប្រពន្ធពពោះធំ ! គ្រាន់តែទទួលដំណឹងថា ខ្វះកម្លាំងច្រូតស្រូវ ស្នងការរតនគិរី ចាត់កម្លាំងចុះជួយដល់ផ្ទះភ្លាមៗ

2 ម៉ោង មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជា​កាយវិការ​ប្រកបដោយ​គុណធម៌ និង​សាមគ្គីភាព​ដ៏​កក់ក្តៅ រវាង​កងកម្លាំងប្រដាប់អាវុធ​ដូច​គ្នា នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ លោក​ឧត្តមសេនីយ៍ទោ…

ខេត្តរតនគិរី ៖ ជា​កាយវិការ​ប្រកបដោយ​គុណធម៌ និង​សាមគ្គីភាព​ដ៏​កក់ក្តៅ រវាង​កងកម្លាំងប្រដាប់អាវុធ​ដូច​គ្នា នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុភាព ស្នងការ​នគរបាល​ខេត្តរតនគិរី បាន​ដាក់​បទបញ្ជា​បន្ទាន់​មួយ​ឱ្យ​កម្លាំង​នគរបាល​មូលដ្ឋាន ចុះ​អន្តរាគមន៍​ជួយ​សម្រាលទុក្ខ​លំបាក​របស់​គ្រួសារ​យុទ្ធ​ជន​មួយ​រូប ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​ការ​ប្រមូល​ផល​ស្រូវ ។

ជាក់ស្តែង ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ​ថា ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុភាព ស្នងការ​នគរបាល​ខេត្តរតនគិរី បាន​ចេញ​បញ្ជា​ដល់​កម្លាំង​នគរបាល ចុះ​ទៅ​ជួប​ភរិយា​វរ​:​កង​ទ​ព័​ដល់​ផ្ទះ ដើម្បី​ពិភាក្សា​នឹង​ជួយ​ច្រូតកាត់​ស្រូវ​ជូន​ដល់​យុទ្ធ​ជន​ដែល​ជាប់​ភារកិច្ច​ការពារ​ព្រំដែន​នៅ​ជួរ​មុខ​(​កម្ពុជា​-​ថៃ​) នៅ​ថ្ងៃស្អែក ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​ភរិយា​លោក​(Khan Tey)​កំពុង​មាន​ផ្ទៃពោះ​មិន​ទាន់​សម្រាលកូន និង​ខ្វះខាត​កម្លាំង​ពលកម្ម​ថែម​ទៀត ព្រមទាំង​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​សិរី​មង្គល ឃុំ​សិរី​មង្គល ស្រុក​កូន​មុំ ខេត្តរតនគិរី ដោយ​ពិនិត្យ​ឃើញ​បែប​នេះ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ ក៏​នឹង​ឧបត្ថម្ភ​នូវ​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​មួយ​ចំនួន​ទៀត ជូន​ដល់​ភរិយា​លោក Khan Tey សម្រាប់​ដោះស្រាយ​បញ្ហា និង​ប្រើប្រាស់​ក្នុង​ពេល​សម្រាលកូន​នា​ពេល​ខាង​មុខ ។

សូម​បញ្ជាក់​ថា ៖ ក្រោយ​លោក​ទទួល​បាន​ព័ត៌មាន​តាម រយ​:​ក្រុមការងារ​ប្រតិកម្ម​រហ័ស លោក​បាន​ចាត់​ចេញ​បញ្ជា​ភ្លាម​ៗ ដោយ​បច្ចុប្បន្ន​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ទៅ​ទំនាក់ទំនង​ជួប​ជាមួយ​ភរិយា​លោក Khan Tey រួច​ហើយ គឺ​បាន​សម្របសម្រួល និង​សហការ​ជាមួយ​អ​ជ្ញា​ធរ​មូលដ្ឋាន ដោយ​ត្រូវ​គ្នា​ជួយ​ធ្វើការ​ច្រូតកាត់​ជូន​គាត់​នៅ​ថ្ងៃស្អែក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ