ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ដឹង​! ក្រុម​មូលហេតុ៥យ៉ាង​នៃ​ការ​រលូ.ត​កូន​ញឹកញាប់ (​រួម​មាន​ទាំង​ផ្តាសាយ​ផង​!)

3 ម៉ោង មុន

ការ​រលូត​កូន​គឺជា​បទ​ពិសោធ​ដ៏​ឈឺចាប់​បំផុត​សម្រាប់​ស្ត្រី និង​គ្រួសារ​។ ដើម្បី​បង្ការ​ហានិភ័យ​នេះ ស្ត្រី​គួរតែ​យល់​ដឹង​ពី​មូលហេតុ​ដើម​ដែល​នាំ​ឲ្យ​មានការ​រលូត​។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មូលហេតុ​នៃ​ការ​រលូត​កូន​ត្រូវ​បាន​បែងចែក​ជា ៥ ក្រុម​ធំ​ៗ៖ ១. មូលហេតុ​បណ្តាល​មក​ពី​ស៊ុតមូលហេតុ​ចម្បង​ក្នុង​ក្រុម​នេះ​គឺ​ទាក់ទង​នឹង​បញ្ហា​របស់​អំប្រ៊ីយ៉ុង​ផ្ទាល់​៖…

ការ​រលូត​កូន​គឺជា​បទ​ពិសោធ​ដ៏​ឈឺចាប់​បំផុត​សម្រាប់​ស្ត្រី និង​គ្រួសារ​។ ដើម្បី​បង្ការ​ហានិភ័យ​នេះ ស្ត្រី​គួរតែ​យល់​ដឹង​ពី​មូលហេតុ​ដើម​ដែល​នាំ​ឲ្យ​មានការ​រលូត​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មូលហេតុ​នៃ​ការ​រលូត​កូន​ត្រូវ​បាន​បែងចែក​ជា ៥ ក្រុម​ធំ​ៗ៖

១. មូលហេតុ​បណ្តាល​មក​ពី​ស៊ុត
មូលហេតុ​ចម្បង​ក្នុង​ក្រុម​នេះ​គឺ​ទាក់ទង​នឹង​បញ្ហា​របស់​អំប្រ៊ីយ៉ុង​ផ្ទាល់​៖

ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម​: ជា​មូលហេតុ​សំខាន់​បំផុត ដែល​មាន​រហូត​ដល់ ៥០% ទៅ ៦០% នៃ​ករណី​រលូត​កូន​ទាំងអស់​។
កត្តា​ផ្សេង​ៗ: រួម​មាន កត្តា​កូនភ្លោះ​, កូន​ពង​, និង​ការ​ជំរុញ​បង្ក​កំណើត​។
២. មូលហេតុ​មក​ពី​ស្បូន
បញ្ហា​នៃ​រចនាសម្ព័ន្ធ​ស្បូន​អាច​រារាំង​ដល់​ការ​លូតលាស់​របស់​គភ៌​៖

រចនាសម្ព័ន្ធ​ស្បូន​ខុស​ប្រក្រតី​: ដូច​ជា ស្បូន​ព្រែក ឬ​ស្បូន​តូច​ខុស​ពី​ធម្មតា​។
ដុំ​សាច់​ក្នុង​ស្បូន​: រួម​មាន Myome, Synéchies (​ស្នាម​ស្អិត​ក្នុង​ស្បូន​), និង Polype fibreux (​ដុំ​សាច់​ប៉ូ​លី​ប​)​។
មាត់ស្បូន​ចំហ​: បញ្ហា​មាត់ស្បូន​ដែល​មិន​អាច​រក្សាគភ៌​បាន​រហូត​ដល់​គ្រប់​ខែ​។
៣. កត្តា​ឆ្លង​រោគ
ការ​ឆ្លង​មេរោគ​មួយ​ចំនួន​ក្នុង​រាង​កាយ​ម្តាយ អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌​៖

រោគ​ឆ្លង​ទូទៅ​: រួម​មាន រោគ​ផ្តាសាយ​, រលាក​បំពង់ក​, និង​គ្រុនពោះវៀន​។
រោគ​ឆ្លង​ប្រព័ន្ធ​បន្ត​ពូជ​/​ផ្សេង​ៗ: រោគ​សង្គម​, រោគ​ឆ្លង​បង្ក​ដោយ Listériose, Colibacilles, Streptocoques, Mycoplasme, Chlamydia និង Toxoplasmose​។
៤. កត្តា​អ័រម៉ូន
ភាព​មិន​ប្រក្រតី​នៃ​អ័រម៉ូន​អាច​រំខាន​ដល់​ការ​រក្សាគភ៌​៖

បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​: ដូច​ជា ជំងឺ​ពក​-​ក​។
អ័រម៉ូន​មិន​មាន​លំនឹង​: លើស​អង់​ដ្រូ​សែន ឬ​កង្វះ​លុយ​តេ​អាល់ ដែល​ចាំបាច់​សម្រាប់​ការ​រក្សាគភ៌​។
៥. កត្តា​ទូទៅ
កត្តា​ទាំងនេះ​រួម​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ និង​ទម្លាប់​រស់នៅ​៖

ជំងឺ​សុខភាព​រ៉ាំរ៉ៃ​: ជំងឺ​ទឹកនោមផ្អែម​ធ្ងន់ធ្ងរ​។
កត្តា​ជីវភាព​: មាន​ផ្ទៃពោះ​ញឹកញាប់​, បាក់កម្លាំង , និង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​។
កត្តា​ផ្សេង​ៗ៖ កត្តា​ផ្លូវចិត្ត និង​កត្តា​ភាពស៊ាំ​។
ដើម្បី​បង្ការ​ករណី​រលូត​កូន​ញឹកញាប់ ស្ត្រី​គួរតែ​មក​ជួប​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ឯកទេស​សម្ភព និង​រោគ​ស្ត្រី មុន​និង​កំលុង​ពេល​ចាប់ផ្តើម​មានគភ៌​នៅ​ត្រីមាស​ដំបូង ដើម្បី​កំណត់​មូលហេតុ និង​ទទួល​បានការ​ណែនាំ​ដ៏​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ