ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ​គម្រោង​រៀបចំ​ដាក់​បង្ហាញ​​វប្បធម៌​របាំ និង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​នៅ​កូរ៉េ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណៈ​កូរ៉េ រៀបចំ​គម្រោង​ក្នុង​ការ​ដាក់​បង្ហាញ​វប្បធម៌​របាំ និង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ និង​បំណង​ចង់​រៀបចំ​ឱ្យ​មាន​ក្រុម​របាំ​ខ្មែរ​ជំនាញ​នៅ​ក្នុង​ប្រទេស​កូរ៉េ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​បន្ថែម​ទៀត ។ នេះ​បើ​ឯកឧត្តម ឃួ​ន…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណៈ​កូរ៉េ រៀបចំ​គម្រោង​ក្នុង​ការ​ដាក់​បង្ហាញ​វប្បធម៌​របាំ និង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ និង​បំណង​ចង់​រៀបចំ​ឱ្យ​មាន​ក្រុម​របាំ​ខ្មែរ​ជំនាញ​នៅ​ក្នុង​ប្រទេស​កូរ៉េ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​បន្ថែម​ទៀត ។ នេះ​បើ​ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណៈ​កូរ៉េ ។

ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​តែង​តាំងនៅ​សាធារណៈរដ្ឋ​កូរ៉េ បាន​ទទួល​ជួប​លោក Chung Samuel ប្រធាន​សមាគម​វប្បធម៌​កូរ៉េ (Korean Culture Association-KCA) ដើម្បី​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​។ លោក Chung Samuel បាន​សម្តែង​ការ​ពេញចិត្ត ចំពោះ​កិច្ចសហការ​រវាង​ស្ថានទូត និង​សមាគម​វប្បធម៌​កូរ៉េ​កន្លង​មក ព្រមទាំង​សង្ឃឹមថា នឹង​អាច​បន្ត​កិច្ចសហការ​លើ​គម្រោង​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​ប្រកបដោយ​ភាព​ជោគជ័យ​បន្ថែម​ទៀត​នា​ពេល​ខាង
មុខ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​ឯកអគ្គរាជទូត​ក៏​បាន​លើក​ឡើង​អំពី​គម្រោង​ក្នុង​ការ​ដាក់​បង្ហាញ​វប្បធម៌ របាំ​និង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ នៅ​ក្នុង​ប្រទេស​កូរ៉េ និង​បំណង​ចង់​រៀប​ប​ចំ​ឱ្យ​មាន​ក្រុម​របាំ​ខ្មែរ​ជំនាញ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​បន្ថែម​ទៀត​។
លោក Chung Samuel បាន​កោតសរសើរ​ចំពោះ​គម្រោង​ដែល​ឯកឧត្តម​ឯកអគ្គរាជទូត​បាន​លើក​ឡើង និង​បង្ហាញ​ពី​បំណង​ចង់​សហការ​រៀបចំ​បង្កើត​កម្មវិធី ដែល​អាច​បង្ហាញ​អំពី​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ឱកាស​ណាមួយ​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ