ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការក្តៅនៅជើងភ្នំជីមូស ! កម្លាំងចម្រុះខេត្តកំពង់ធំបោសសម្អាតឧបករណ៍នេសាទខុសច្បាប់រាប់រយម៉ែត្រ

1 នាទី មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំ​កងកម្លាំង​ចម្រុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​តំបន់​ជើងភ្នំ​ជី​មូស ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ…

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំ​កងកម្លាំង​ចម្រុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​តំបន់​ជើងភ្នំ​ជី​មូស ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ នេះ​បើ​យោង​តាម កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​នេះ ។

ជាក់​ស្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មការ​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ខេត្តកំពង់ធំ បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​តំបន់​ចៅ​ហោច ជើងភ្នំ​ជី​មូស ជាប់​មាត់បឹង​ទន្លេសាប ស្ថិត​នៅ​ក្នុង​ឃុំ ចំណា​ក្រោម​ស្រុក​ស្ទោង និង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់​ថា ៖ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​ភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​ឯកឧត្តម នួន ផា​រ័​ត្ន អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ការ​ឯកភាព​រដ្ឋបាល​ខេត្ត កំពង់ធំ ។ ម្សិលមិញ​នេះ​កងកម្លាំង​អនន្ត​រាគ​មន៍​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង បាន​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត កម្លាំង​កងទ័ពជើងទឹក វាយ​លើគោក ប្រចាំការ​នៅ​តំបន់​ភ្នំ​ជី​មូស បាន​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សម​ស្រប ក្នុង​ការ​បង្ក្រាប និង​បំផ្លាញ​ចោល​នូវ​ឧ​បករ​នេសាទ​ខុសច្បាប់ ដែល​បាន​ដាក់​ពង្រាយ​ជា​ច្រើន​កន្លែង និង​មាន​ប្រវែង​ជា​ច្រើន​រយ​ម៉ែត្រ នៅ​តំបន់​ជើងភ្នំ​ជី​មូស មាត់បឹង​ទន្លេរ​សាប​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទោង ជាប់​ព្រំប្រទល់​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​បាន​បំផ្លាញ​ចោល​នេះ មាន​សាច់​អួន ក្រឡា​ញឹក និងរ​បាំងសាច់​អួន លើស​ប្រវែង​កំណត់​នៃ​ច្បាប់ សរុប​ប្រមាណ​៦០០ ម៉ែត្រ ។ ហើយ​ចាក់​លែង​ត្រី​ចម្រុះ​ប្រមាណ​១៥​គីឡូក្រាម និង​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏​បាន​សំណូមពរ​ដល់​ស្ថាប័ន​ជំនាញ​ជលផល ត្រូវ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនល្មើស ដែល​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​នៅ​តែ​ប្រព្រឹត្ត​បទល្មើស​ដ៏​ដែរ​ៗ​មិន​រៀងចាល ឬ​កោតញញើត​ចំពោះ​ច្បាប់​ឡើយ ដើម្បី​កសាង​សុះ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​ជួយ​ផ្ដល់​ព័ត៌មាន ដល់​កងកម្លាំង​ចម្រុះ ឬ​ផ្ដល់​ព័ត៌មាន​ដល់​កងកម្លាំង​អន្តរាគមន៍​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អំពី​ទីតាំង និង​មុខសញ្ញា ដាក់​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ឱ្យ​បាន​ច្បាស់លាស់ និង​ទាន់​ពេលវេលា ដើម្បី​កងកម្លាំង​អន្តរាគមន៍​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក្នុង​នាម​គណ​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ការពារ ទប់ស្កាត់ និង​បង្ក្រាប​ទ​ធនធានធម្មជាតិ និង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ ទៅ​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើ​ឲ្យ​មច្ឆា​ជាតិ​របស់​យើង​បាន​សម្បូរ​ឡើង​វិញ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ