ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោធិ៍សែនជ័យត្រៀមមុខមាត់ថ្មី! គម្រោងរំដោះប្រឡាយ និងសណ្តាប់ធ្នាប់ទទួលបានការគាំទ្រធំ

3 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​រំដោះ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក…

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​រំដោះ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

ជាក់ស្តែង​លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក នា​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​នេះ​ថា ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក្រសួង​ដែនដី សាយ សំ​អាល់ បាន​គាំទ្រ​គម្រោង​រៀបចំ​សណ្តាប់ធ្នាប់ និង​រំដោះ​ប្រឡាយ លូ​ក្នុង​ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​ដោយ​ផ្ទាល់ ។

លោក ប៉ា​ង លី​ដា បាន​បញ្ជាក់​បន្ថែម​ថា ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ដែនដី សាយ សំ​អាល់ បាន​ផ្តល់​នូវ​មហា​កិត្តិយស ឲ្យ​ខ្ញុំ​បាន​ជួប​ជា​លើក​ទី​២ ក្រោយ​ពី​បាន​ជួប​សំណេះសំណាល កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ ។ លើក​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ពង្រឹង​បន្ថែម​លើ​កិច្ចការ​ខាងលើ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ការងារ​កាន់តែ​ល្អ​ប្រសើរ ។

ជាមួយនឹង​ការ​ទទួល​បានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ លោក ប៉ា​ង លី​ដា ក៏​បាន​ដាក់​ចេញ​នូវ​ពាក្យស្លោក​នៃ​យុទ្ធនាការ​មួយ​ថា «​តោះ​សម្អាតផ្ទះ​ខ្ញុំ សម្អាត​ផ្លូវ​ខ្ញុំ សម្អាត​ប្រឡាយ​ខ្ញុំ​» ដើម្បី​ជា​ការ​ដាស់តឿន និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឱ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការ​ថែរក្សា​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ