ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ ក្រុងគៀវបដិសេធ «ផែន​ការ​សន្តិភាព»ដែលតម្រូវឱ្យខ្លួនទទួលស្គាល់ការកាត់​ដែនដីទៅឱ្យរុស្ស៊ី ដោយចាត់ទុកថា ជាការចុះចាញ់

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​ម្នាក់ ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​ថ្លែង​ថា យើង​ទទួល​បាន​ព័ត៌មាន​នានា​ដែល​ថា យើង​ត្រូវ​យល់ព្រម​ទទួលយក​ផែនការ​សន្តិភាព​មួយ ដែល​ហាក់ដូចជា​លក្ខខណ្ឌ​ជា​មុន​របស់​រុ​ស្ស៊ី​កាត់​ដែនដី​កាន់កាប់​ឲ្យ​ខ្លួន ជា​ការ​ទាមទារ​ដែល​បរិហារ​ដោយ​ក្រុង​គៀវ ។ ការ​ប្រគល់​ដែនដី​បែប​នេះ…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​ម្នាក់ ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​ថ្លែង​ថា យើង​ទទួល​បាន​ព័ត៌មាន​នានា​ដែល​ថា យើង​ត្រូវ​យល់ព្រម​ទទួលយក​ផែនការ​សន្តិភាព​មួយ ដែល​ហាក់ដូចជា​លក្ខខណ្ឌ​ជា​មុន​របស់​រុ​ស្ស៊ី​កាត់​ដែនដី​កាន់កាប់​ឲ្យ​ខ្លួន ជា​ការ​ទាមទារ​ដែល​បរិហារ​ដោយ​ក្រុង​គៀវ ។ ការ​ប្រគល់​ដែនដី​បែប​នេះ មាន​ន័យ​ស្មើនឹង​ការ​ចុះចាញ់ ។ តាម​ប្រភព​នេះ​ថា យើង​ទទួល​សញ្ញា​នានា​ដែល​ថា យើង​ត្រូវ​ទទួលយក​ផែនការ​នោះ ។

សំណើ​នេះ​ក៏​បញ្ចូល​ផង​ដែរ ការ​ទទួលស្គាល់​ការ​ធ្វើ​ឧ​ប​សម្ព័ន្ធ​របស់​រុ​ស្ស៊ី​យក​គ្រី​មេ ជា​ដែនដី​ខ្លួន និង​តំបន់​ដទៃ​ៗ​ទៀត​ដែល​រុ​ស្ស៊ី​កាន់កាប់ ព្រមទាំង​ការ​កាត់​បន្ថយ​ចំនួន​កងទ័ព​មក​នៅ​ត្រឹម​៤០០.០០០​នាក់ ។ ផែនការ​នោះ គ្រោង​ផង​ដែរ​ថា អ៊ុយ​ក្រែ​ន​ត្រូវ​បោះបង់​ចោល​បណ្ដា​អាវុធ​រយៈ​ឆ្ងាយ​របស់​ខ្លួន​។ ប្រការ​សំខាន់ គឺ​យើង​មិនដឹង​ថា តើ​ផែនការ​នោះ​ពិតជា​ផែនការ​របស់​លោក​ដូ​ណា​ល់​ត្រាំ ឬ​របស់​មនុស្ស​ជំនិត​លោក​ឡើយ ។

អ្នក​ទទួលខុសត្រូវ​អ៊ុយ​ក្រែ​នរូ​ប​នោះ​បន្ត​ទៀត​ថា បណ្ដា​ព័ត៌មាន​ដែល​ផ្ដល់​ឲ្យ​នៅ​មិន​ទាន់​ច្បាស់ លើ​ឥរិយាបថ​ដែល​រុ​ស្ស៊ី​ប្រកាន់​យក​ឡើយ ។ សារព័ត៌មាន​អា​មេ​រិ​ក​AXIOS អះអាង​នា​ពេល​មុន​នេះ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​មូ​ស្គូ​បាន​ធ្វើការ​ជា​សម្ងាត់​លើ​ផែនការ​នោះ ដើម្បី​បញ្ចប់សង្គ្រាម​។ វិមាន​ក្រឹម​ឡាំង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ លើ​ព័ត៌មាន​ទាំងនេះ​ឡើយ​។

រុ​ស្ស៊ី​បច្ចុប្បន្ន​កំពុង​កាន់កាប់​ដែនដី​អ៊ុយ​ក្រែ​ន​២០%​។ វិមាន​ក្រឹម​ឡាំង​ប្រកាស​កាលពី​ឆ្នាំ​២០២២ ក្រៅពី​ការ​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​យក​តំបន់​គ្រី​មេ​កាលពី​ឆ្នាំ​២០១៤ ធ្វើ​ឧ​ប​សម្ព័ន្ធ​តំបន់​អ៊ុយ​ក្រែ​ន​៤​ថែម​ទៀត គឺ​តំបន់​ដូ​ណេ​ត​ស្ក៍​និង​លូ​ហ្គា​ន​ស្ក៍​ភាគ​ខាងកើត តំបន់​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា និង​តំបន់​ឃ័​រ​សុ​នភា​គ​ខាងត្បូង​ប្រទេស​។ ប៉ុន្តែ​កងទ័ព​រុ​ស្ស៊ី​មិន​ទាន់​កាន់កាប់​ទាំងស្រុង​ដែនដី​ទាំងនេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ