ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងវាយប្រហារខេត្តសៀមរាប ! ស្រូវជិត១ម៉ឺនហិកតា ក្នុងស្រុកចំនួន៦រងផលប៉ះពាល់

40 វិនាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដំណាំ​ស្រូវ​ជិត​១​ម៉ឺន​ហិ​កតា ក្នុងស្រុក​ចំនួន​៦ នៃ​ខេត្តសៀមរាប ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ។ នេះ​បើ​យោង​តាម​ផេ​កមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ប្រកាស​នា​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​នេះ…

ខេត្តសៀមរាប ៖ ដំណាំ​ស្រូវ​ជិត​១​ម៉ឺន​ហិ​កតា ក្នុងស្រុក​ចំនួន​៦ នៃ​ខេត្តសៀមរាប ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ។ នេះ​បើ​យោង​តាម​ផេ​កមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ប្រកាស​នា​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​នេះ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ខេត្តសៀមរាប​បាន​ទទួល​រង​ឥទ្ធិពល​ពី​ព្យុះ​ចំនួន​២ ដែល​បាន​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​រាយ​ប៉ាយ​ទូ​ទាំង​ខេត្ត បណ្ដាល​ឱ្យ​លិច​ដំណាំ​ស្រូវ និង​ដំណាំ​ដំឡូង​មី ក្នុងស្រុក​ចំនួន​៦ ស្មើនឹង​១២៤​ភូមិ និង​គ្រួសារ​រង​គ្រោះ​ចំនួន​៧ ០២៩​គ្រួសារ ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ដំណាំ​ស្រូវ​វស្សា មាន​ផ្ទៃដី​រង​ផល​ប៉ះពាល់​សរុប​ចំនួន​៩ ៩៧៦​ហិ​កតា ក្នុងស្រុក​ចំនួន​៦ រួម​មាន ៖ ស្រុក​អង្គរជុំ ប៉ះពាល់​ចំនួន ១៤៨​ហិ​កតា​, ស្រុក​វ៉ា​រិ​ន ៦ ៨០៤​ហិ​កតា​, ស្រុក​ស្វាយ​លើ ៣៤០​ហិ​កតា​, ស្រុក​ជីក្រែង ២ ៦៨៤​ហិ​កតា​, ស្រុក​ស្រីស្នំ ៨៤០​ហិ​កតា និង​ស្រុក​ក្រឡាញ់ ផ្ទៃដី​ប៉ះពាល់​ចំនួន ៥០​ហិ​កតា ខណៈ​ដំណាំ​ស្រូវប្រាំង ផ្ទៃដី​ប៉ះពាល់​សរុប​ចំនួន ១ ៤១០​ហិ​កតា ។

ជាមួយ​គ្នា​នោះ ក្រៅពី​ដំណាំ​ស្រូវ ដំណាំ​ដំឡូង​មី ក៏​បាន​ទទួល​នូវ​ផល​ប៉ះពាល់​លើ​ផ្ទៃដី​សរុប​ចំនួន ១០ ៣០២​ហិ​កតា ក្នុងស្រុក​ចំនួន​២ ស្មើនឹង ៤៥​ភូមិ និង​គ្រួសារ​រង​គ្រោះ​ចំនួន ៥ ២២៩ គ្រួសារ ដោយ​ក្នុង​នោះ ស្រុក​វ៉ា​រិ​ន ផ្ទៃដី​ចំនួន​១០ ១៨១​ហិ​កតា និង​ស្រុក​ជីក្រែង ផ្ទៃដី​ចំនួន ១២១​ហិ​កតា ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​នូវ​គ្រោះ​មហន្តរាយ​នេះ មន្ទីរ​កសិកម្ម​ខេត្ត​នឹង​បន្ត​កិច្ចសហការ​ល្អ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ដៃគូរ​អភិវឌ្ឍន៍​ផ្សេង​ៗ ដើម្បី​ឱ្យ​ការងារ​អន្តរាគមន៍​ការ​ដាំ​ដុះ​ស្ដារ​ឡើង​វិញ តាម​មធ្យោបាយ​ផ្សេង​ៗ និង​បន្ត​តាមដាន​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ទឹកទន្លេ​សាប នៅ​តាម​បណ្ដា​ក្រុង​/​ស្រុក ដោយ​បន្ត​ណែនាំ ដល់​កសិករ​ក្នុង​ការ​កម្ចាត់​កត្តាចង្រៃ​ផ្សេង​ៗ ដូច​ជា កម្ចាត់​ស្មៅ ជំងឺ និង​សត្វល្អិត​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ