ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការពារព្រំដែនបានឃាត់ខ្លួនជនជាតិថៃ១១នាក់ ដែលលួចឆ្លងដែនពីថៃមកកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិសាស្គ្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ប្រតិបត្តិការបង្ក្រាបជនជាតិថៃ១១នាក់ខាងលើ ក្នុងនោះ មានស្រី៤នាក់ និងមានសម្ភារវ៉ាលីខោអាវដែលបង្ក្រាបបានមានចំនួន២គោលដៅដោយឡែកពីគ្នា
ទី១-គោលដៅចំណុចភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានជនជាតិថៃចំនួន៨នាក់ ក្នុងនោះមានស្រី៣នាក់ បានលួចឆ្លងពីប្រទេសថៃចូលមកកម្ពុជា ដោយល្មើសច្បាប់ ត្រូវបានកម្លាំងការពារព្រំដែនមានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលជាក្រុមល្បាត៣បង្ក្រាបឃាត់ខ្លួននៅពេលឆ្លងពីទឹកដីថៃចូលមកទឹកដីកម្ពុជា។
២-គោលដៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានពលរដ្ឋថៃចំនួន៣នាក់ក្នុងនោះ ស្រី១នាក់ បានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាដោយល្មើសច្បាប់ ត្រូវបានកម្លាំងការពារព្រំដែនឃាត់ខ្លួនពីបទលួចឆ្លងដែនពីទឹកដីថៃចូលទឹកដីកម្ពុជា។
ក្រោយពីឃាត់ខ្លួនពលរដ្ឋថៃចំនួន១១នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាដោយល្មើសច្បាប់ត្រូវបានប្រគល់ជូនកម្លាំងចំនាញនាំខ្លួនទៅសាកសួរតាមចម្លើយសារភាពថា៖ ពួកគេលួចឆ្លងតាមរយៈមេខ្យល់ថៃ ដើម្បីឆ្លងដែនចូលមករកការងារធ្វើនៅកម្ពុជានៅក្រុងប៉ោយប៉ែត ។ ក្រោយសាកសួរហើយ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់ ៕
ចែករំលែកព័តមាននេះ