រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ យ៉ាងហោចណាស់មនុស្សចំនួន ០៥នាក់ហើយ ត្រូវបានមន្ត្រីមានសមត្ថកិច្ច នៃក្រសួងសុខាភិបាល តាមស្រាវជ្រាវរកឃើញ ជាអ្នកពាក់ព័ន្ធជាមួយនឹងជនជាតិនីហ្សេរីយ៉ា ផ្ទុកជំងឺអុតស្វា (Monkey pox) នេះបើតាមការបញ្ជាក់ពីលោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ។
អ្នកទាំង៥នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែក្នុងចំណោមនោះ មានមនុស្សប្រុសស្រី០២នាក់ ត្រូវបានសមត្ថកិច្ចរកឃើញរស់នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលដែលមានការប៉ះពាល់ជាមួយជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា ខណៈពេលពួកគេ បានជិះកង់បីឥណ្ឌាមួយគ្រឿង នាំទៅកាន់ផ្ទះសំណាក់«ពណ៌មាស» ។
ហើយទោះជាយ៉ាងណា ក្រោយរកឃើញអ្នកពាក់ព័ន្ធទាំង៥នាក់ ក្រុមគ្រូពេទ្យតម្រូវអោយនៅដាច់ដោយឡែក ក្នុងផ្ទះរបស់ពួកគាត់រៀងៗខ្លួន ដើម្បីតាមដានសុខភាព មិនអោយចេញទៅខាងក្រៅនោះឡើយ នឹងត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញា ណាមួយដែលគួរឲ្យសង្ស័យ ហើយអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋបាលរាជធានីភ្នំពេញ ដាក់កម្លាំងចាំឃ្លាំមើលព័ទ្ធជុំវិញផ្ទះ ផងដែរ ។
សូមជម្រាបថា បុរសជនជាតិនីហ្សេរីយ៉ារូបនេះ មានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរ៉ូម (OSMOND CHIHAZIRIM) អាយុ២៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ A10… ជាអ្នកទេសចរណ៍ និងមានប្រវត្តិនៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺអុតស្វាខាងលើនេះ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាត់ចែងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ នៅវេលាម៉ោង ១៩និង១០នាទី រួចរាល់ហើយ ៕
«ក្រសួងប្រកាសឲ្យបុគ្គល ដែលបានជួបនិងដឹកជនជាតិនីហ្សេរីយ៉ាកើតអុតស្វា ចូលផ្ទះសំណាក់ ត្រូវទៅពិនិត្យសុខភាពជាបន្ទាន់!»
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ