ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​ដង្ហើម​ក្រអូប សក់​ស្អាត ពោះវៀន​ស្រួល? ស្លឹក​ក្រូចសើច​អាច​ជួយ​អ្នក​បាន​!

1 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ស្លឹក​ក្រូចសើច មិនមែន​គ្រាន់តែ​សម្រាប់​បង្កើន​ក្លិន​ឈ្ងុយ​ក្នុង​ម្ហូប​ប៉ុណ្ណោះ​ទេ តែ​វា​គឺជា​ឱសថ​បុរាណ​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់​សុខភាព និង​សម្រស់​។ តាម​រយៈ​ប្រេង​សំខាន់​ៗ​ពី​ធម្មជាតិ ការ​ឆុង​ស្លឹក​ក្រូចសើច​ហាន់​ស្តើង​ៗ​ជាមួយ​ទឹក​ក្ដៅ​ផឹក​ក្រោយ​អាហារ អាច​ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ បំបាត់​អាកា​រៈ​ហើមពោះ និង​ដេញ​ខ្យល់​បាន​យ៉ាង​ពូកែ​។…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ស្លឹក​ក្រូចសើច មិនមែន​គ្រាន់តែ​សម្រាប់​បង្កើន​ក្លិន​ឈ្ងុយ​ក្នុង​ម្ហូប​ប៉ុណ្ណោះ​ទេ តែ​វា​គឺជា​ឱសថ​បុរាណ​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់​សុខភាព និង​សម្រស់​។ តាម​រយៈ​ប្រេង​សំខាន់​ៗ​ពី​ធម្មជាតិ ការ​ឆុង​ស្លឹក​ក្រូចសើច​ហាន់​ស្តើង​ៗ​ជាមួយ​ទឹក​ក្ដៅ​ផឹក​ក្រោយ​អាហារ អាច​ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ បំបាត់​អាកា​រៈ​ហើមពោះ និង​ដេញ​ខ្យល់​បាន​យ៉ាង​ពូកែ​។ លើស​ពី​នេះ វា​ជា​ជំនួយការ​ដង្ហើម​ស្រស់ថ្លា ដោយ​គ្រាន់តែ​ទំពារ​ស្លឹក​ស្រស់ ឬ​ប្រើ​ទឹក​ឆុង​របស់​វា​ខ្ពុរមាត់ ដើម្បី​កម្ចាត់​បាក់តេរី និង​ក្លិន​មាត់​មិនល្អ​។

សម្រាប់​អ្នកមាន​បញ្ហា​ផ្លូវដង្ហើម ការ​ស្ងោរ​ស្លឹក​ក្រូចសើច​ជាមួយ​ខ្ញី និង​ក្រូចឆ្មា គឺជា​មិត្ត​ល្អ​ក្នុង​ការ​រំលាយ​ស្លេស និង​សម្រួល​បំពង់ក​។ រីឯ​ក្លិនប្រហើរ​របស់​វា ក៏​ជួយ​កាត់​បន្ថយ​ភាព​តានតឹង ធ្វើ​ឱ្យ​ស្មារតី​ស្រស់ថ្លា​ភ្លាម​ៗ​។ ចំពោះ​ផ្នែក​សម្រស់​វិញ ការ​ប្រើ​ទឹក​ចម្រាញ់​ពី​ស្លឹក​ក្រូចសើច​មក​កក់សក់ នឹង​ជួយ​កាត់​បន្ថយ​អង្កែ បំបាត់​រមាស់​ស្បែក​ក្បាល និង​ធ្វើ​ឱ្យ​សក់​រឹង​មាំ​មិន​ឡើង​ប្រេង​។

ទោះជា​យ៉ាងណា ដើម្បី​សុវត្ថិភាព អ្នក​គួរ​លាង​សម្អាត​វា​ឱ្យ​បាន​ហ្មត់ចត់​មុន​ប្រើប្រាស់ ដើម្បី​ចៀសវាង​សំណល់​ថ្នាំ​កសិកម្ម និង​មិន​គួរ​ទទួលទាន​ក្នុង​បរិមាណ​ច្រើន​ជ្រុល​ពេក​ឡើយ​។ ប្រសិនបើ​អ្នកមាន​អា​ឡែ​ស៊ី​ស្បែក ដូច​ជា​ឡើង​ក្រហម ឬ​រមាស់​ពេល​ប៉ះពាល់​ប្រេង​របស់​វា គួរតែ​បញ្ឈប់​ការ​ប្រើប្រាស់​ភ្លាម​។ សរុប​មក ស្លឹក​ក្រូចសើច​គឺជា​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះបាយ​ដែល​ជួយ​ឱ្យ​អ្នកមាន​សុខភាព​ល្អ និង​សម្រស់​ស្រស់ថ្លា ដោយ​ចំណាយ​តិច​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ