ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកត្រៀមបញ្ជូននាវាផ្ទុកយន្តហោះទី២ទៅមជ្ឈិមបូព៌ា៖ លោកត្រាំព្រមានប្រើកម្លាំងបាយ បើការចរចាជាមួយអ៊ីរ៉ង់ត្រូវបរាជ័យ

3 ម៉ោង មុន

អា​មេ​រិ​ក​-​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់ ​ត្រាំ​ ថ្លែង​កាលពី​ថ្ងៃ​ទី១០ ​កុ​ម្ភៈ ​ថា លោក​គ្រោង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទី​២​ មក​កាន់​ម​ជ្ឈឹ​ម​បូព៌ា​សំដៅ​ធ្វើ​សកម្មភាព​យោធា​ជាយថាហេតុ​មួយ​ប្រឆាំងអ៊ី​​រ៉​ង់…

អា​មេ​រិ​ក​-​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់ ​ត្រាំ​ ថ្លែង​កាលពី​ថ្ងៃ​ទី១០ ​កុ​ម្ភៈ ​ថា លោក​គ្រោង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទី​២​ មក​កាន់​ម​ជ្ឈឹ​ម​បូព៌ា​សំដៅ​ធ្វើ​សកម្មភាព​យោធា​ជាយថាហេតុ​មួយ​ប្រឆាំងអ៊ី​​រ៉​ង់ ​ប្រសិនបើ​ការ​ចរចា​ត្រូវ​បរាជ័យ​ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​អា​មេ​រិ​ក​AXIOS លោក​ត្រាំ​គូស​បញ្ចា​ក់ថា យើង​មាន​កង​នាវាចរណ៍​មួយ​ កំពុង​ធ្វើ​ដំណើរ​មក​កាន់​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ ហើយ​នាវា​មួយ​កង​ទៀត​អាច​មក​កាន់​ទីនោះ​ដែរ​ ។

លោក​បន្ត​ថា​ ក្រុង​វ៉ា​ស៊ីន​​តោន​គ្រោង​ដាក់​ពង្រាយ​កងទ័ព​បន្ថែម​ទៀត ដោយ​បន្ត​ការ​ចរចា​ខាង​ការទូត​ជាមួយ​អ៊ី​​រ៉​ង់​។ វា​អាច​ដែល​យើង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ឬ​យើង​ត្រូវធ្វើ​អ្វីមួយ​ជាមួយ​កម្លាំង​។ លោក​អះអាង​ថា​នាវា​ផ្ទុក​យន្តហោះ​ទី​២​មួយទៀត​អាច​បញ្ជូន​ទៅ​កាន់​តំបន់់​នោះ​ ។ នាវា​ផ្ទុក​យន្តហោះ​USS ABRAHAM LINCOLN  និង​នាវា​ពិឃាត​បាញ់​មី​ស៊ី​​ល​ជា​ច្រើន​គ្រឿង  ត្រូវ​បាន​ដាក់​ពង្រាយ​រួច​ហើយ​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។  

អា​មេ​រិ​ក​និងអ៊ី​​រ៉​ង់​បាន​ចរចា​គ្នា​កាលពី​ស​ប្ដា​ហ៍​មុន​នៅ​អូ​ម៉​ង់  ហើយ​ភាគី​ទាំង​២​បន្ត​ជួប​ចរចា​គ្នា​ទៀត​នៅ​អូ​ម៉​ង់​ដែរ​ ។ ដោយ​សម្ដែង​ពី​សុទិដ្ឋិនិយម​ចំពោះ​ដំណើរការ​ការទូត លោក​ត្រាំ​ថា​ អ៊ី​​រ៉​ង់​ចង់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​និង​ថា រាល់​កិច្ចព្រមព្រៀង​ត្រូវ​រួម​មាន​ទាំង​លើ​កម្មវិធី​នុយ​ក្លេ​អ៊ែរ​ទាំង​ការ​ស្តុក​មី​ស៊ី​​ល​បាលី​ស្ទិ​ក​ ។

នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​​បាន​មក​ជួប​លោក​ត្រាំ​ នៅ​សេត​វិមាន​នា​ថ្ងៃ​ទី​១១​ កុម្ភៈ​ ដោយ​លោក​ស្នើ​ដល់​លោក​ត្រាំ​ឲ្យ​គាបសង្កត់​អ៊ី​​រ៉​ង់​ខ្លាំង​បំផុត ​៕

In this image released by the US Department of Defense, the world’s largest aircraft carrier USS Gerald R. Ford sails during a fueling-at-sea operation in the eastern Mediterranean Sea, October 11, 2023. US President Joe Biden dispatched the carrier and its fleet to the region in a show of support for Israel, also warned Hamas-backer Iran to “be careful.” US officials said another carrier would soon be available if needed. (Photo by Jackson ADKINS / US Department of Defense / AFP) / RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / US Department of Defense/US Navy/Mass Communication Specialist 2nd Class Jackson Adkins” – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ