ខេត្តព្រះសីហនុ ៖ សេចក្តីរាយកាណ៍ឱ្យដឹងថា គិតត្រឹមវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ កក្កដា នេះ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង (ចន្លោះគីឡូម៉ែត្រលេខ 115-116) ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានកំពស់៥,៣៥ម៉ែត្រពីបាតស្ទឹង ដែលតួលេខនេះ គឺស្រកចុះបណ្តើរៗទៅវិញ ដែលខុសពីកាលពីម្សិលមិញ គិតត្រឹមម៉ោង២កន្លះរសៀលថ្ងៃទី១២ កក្កដា កម្ពស់ទឹកស្ពានស្ទឹងសំរោងឡើងដល់៥,៦០ម៉ែត្រ ជិតដល់ចំណុចប្រកាសអាសន្នហើយ(៥,៨០ម៉ែត្រ) ។ សូមរំលឹកថា៖ គិតត្រឹមរសៀលនេះ! កម្ពស់ទឹកស្ពានស្ទឹងសំរោង ឡើងជិតដល់ចំណុចប្រកាសអាសន្នហើយ

ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភ គឺអាកាសធាតុមេឃគឺកំពុងធ្លាក់ភ្លៀងស្រិចៗបន្តផងដែរ ។ ដូច្នេះ កម្លាំងបានត្រៀមជាស្រេច ដើម្បីការពារ ។ ចំពោះការធ្វើចរាចរណ៍នៅចំណុចស្ពានស្ទឹងសំរោងនេះដែរ គឺបើកអោយធ្វើចរាចរណ៍ទាំងរថយន្តតូច-ធំទៅមកជាធម្មតាវិញ ។

ទន្ទឹមនេះ មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងកំម្លាំងអហ ស្នាក់ការសន្តិសុខ៤០២, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា , កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា គឺនៅគោលដៅស្ពានស្ទឹងសំរោងដើម្បីតាមដានស្ថានភាពទឹកបន្ត ។
សូមរំលឹកថា៖ បិទចរាចរណ៍បណ្ដោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ០៤ ចំណុចស្ពានសំរោង



ចែករំលែកព័តមាននេះ