គិតត្រឹមរសៀលនេះ! កម្ពស់ទឹកស្ពានស្ទឹងសំរោង ឡើងជិតដល់ចំណុចប្រកាសអាសន្នហើយ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមប្រភពពីមន្ត្រីអាជ្ញាធរខេត្តព្រះសីហនុបានឱ្យដឹងថា ទឹកបានចាប់ផ្តើមហូរ
ខេត្តព្រះសីហនុ ៖ តាមប្រភពពីមន្ត្រីអាជ្ញាធរខេត្តព្រះសីហនុបានឱ្យដឹងថា ទឹកបានចាប់ផ្តើមហូរ
ខេត្តព្រះសីហនុ ៖ តាមប្រភពពីមន្ត្រីអាជ្ញាធរខេត្តព្រះសីហនុបានឱ្យដឹងថា ទឹកបានចាប់ផ្តើមហូរកាត់លើផ្លូវជាតិលេខ៤ហើយ ម្តុំស្ពានស្ទឹងសំរោង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ គិតត្រឹមម៉ោង២កន្លះរសៀលថ្ងៃទី១២ ខែ កក្កដា២០២២ កម្ពស់ទឹកស្ពានស្ទឹងសំរោង ឡើងដល់៥,៦០ម៉ែត្រ ជិតដល់ចំណុចប្រកាសអាសន្នហើយ(៥,៨០ម៉ែត្រ)។
ទោះជាយ៉ាងនេះក្តី គិតត្រឹមរសៀលនេះ ការធ្វើចរាចរណ៏ឆ្លងកាត់ មិនទាន់បិទផ្អាកនៅឡើយ ប៉ុន្តែអាជ្ញាធរធ្វើការសន្និដ្ឋានថា ប្រសិនបើភ្លៀងប៉ែកខាងលើភ្នំនៅតែបន្តធ្លាក់ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចនេះអាចនឹងផ្អាកការធ្វើចរាចរណ៏ជាបណ្តោះអាសន្ននៅល្ងាចឬយប់ថ្ងៃ១២ កក្កដា ឆ្នាំ២០២២នេះ ៕
ចែករំលែកព័តមាននេះ