ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ចរាចរណ៍​បណ្ដោះអាសន្ន លើ​កំណាត់​ផ្លូវជាតិ​លេខ​០៤ ចំណុច​ស្ពាន​សំរោង

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​-​ខេត្ត​ព្រះ​សីហ​នុ ៖ ខណៈ​នេះ​ទឹកភ្លៀង​បាន​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​០៤ ហើយ ត្រង់​ចំណុច​ស្ពាន​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-១១៦ ស្ថិត​នៅ​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រ​ទះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ…

ខេត្តកំពង់ស្ពឺ​-​ខេត្ត​ព្រះ​សីហ​នុ ៖ ខណៈ​នេះ​ទឹកភ្លៀង​បាន​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​០៤ ហើយ ត្រង់​ចំណុច​ស្ពាន​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-១១៦ ស្ថិត​នៅ​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រ​ទះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ជាប់​ព្រំប្រទល់ ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ហូរ​កាត់​កំណាត់​ផ្លូវជាតិ​ខាងលើ​នេះ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​នេះ ត្រូវ​បាន​បិទ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្ដា​ជ្រាប និង​ប​ង្វៀ​ង​ទិស​ដៅ​ទៅ​កាន់​ផ្លូវជាតិ​លេខ​៣ ជា​បណ្ដោះអាសន្ន​សិន ។

សូម​ជម្រាប​ថា ភ្លៀង​នៅ​បន្ដ​ធ្លាក់​នៅ​ផ្នែក​ខាងលើ នៃ​ខ្នងភ្នំ​គិរី​រម្យ នឹង​បណ្ដាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ផ្នែក​ខាងក្រោម ពិសេស​ពាក់ព័ន្ធ ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​សំរោង​តែ​ម្ដង ។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ណែនាំ​អោយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ចុះ​ទៅ​បិទ​ចរាចរណ៍ ផ្អាក​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេ​៤ ជា​បណ្តោះអាសន្ន ដោយ​ដាក់​កម្លាំង​២​គោលដៅ រួម​មាន ៖
1 – គោលដៅ​ចំណុច​រូបសំណាក់​សម្តេច​ស​ង្ស (​វាល​រេញ​-​ស្ទឹង​ហាវ​)
2 – ចំណុច​រង្វង់​មូល​វាល​រេញ ។

បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ដែល​មាន​បំណង​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​រាជធានី​ភ្នំពេញ សូម​បង្វែរ​ទិស ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​-​ភ្នំពេញ​) វិញ ដោយសារ​តែ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-១១៦ ស្ថិត​ក្នុងភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ត្រូវ​បិទផ្លូវ ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ