ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៤៣​គ្រួសារ​រង​គ្រោះ​​ដោយ​​អគ្គិ​ភ័យ​ឆេះ​ផ្ទះ​​នៅ​​ខណ្ឌ​ច្បារ​អំពៅ​ បានទទួល​អំណោយ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ មិថុនា ឆ្នាំ​២០២២​នេះ ក្រុមការងារ​អនុ​សាខា​កាកបាទក្រហម

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ មិថុនា ឆ្នាំ​២០២២​នេះ ក្រុមការងារ​អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ច្បារ​អំពៅ ដឹកនាំ​ដោយ លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ និង​ជា ប្រធានកិត្តិយស​អនុ​សាខា​ខណ្ឌ បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យ​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​អគ្គី​ភ័យ​ចំនួន​៣៧​ខ្នង​ផ្ទះ​ស្មើ​ និង៤៣​គ្រួសារ កាលពី​វេលា​ម៉ោង​៤និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ ២០២២​ កន្លងទៅ​នេះ ស្ថិត​នៅ​ភូមិ​ដើ​​មចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ​ ។ គួររំលឹកថា ដឹង​មូលហេតុ​ហើយ​! ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​អស់​ជិត​៤០​ខ្នង

ក្នុង​ឱកាស​នោះ លោក ចេ​ង មុនី​រ៉ា បាន​ពាំនាំ​នូវ​ការ​ចូលរួម​សោកស្តាយ ពី​សំណាក់​ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង​ជា​ពិសេស​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជាមួយ​គ្រួសារ​រង​គ្រោះ និង​សូម​ឲ្យ​បង​ប្អូ​ន​មេត្តា​កាត់ចិត្ត កុំ​អស់សង្ឃឹម ឱ្យ​តែ​នៅ​មានជីវិត​រស់នៅ គឺ​បងប្អូន​អាច​ប្រកប​របរ​រក​ទទួលទាន ដើម្បី​ស្តា​ជីវភាព​គ្រួសារ​ឡើង​វិញ ។

លោក​អភិបាល​ក៏​បាន​គូស​បញ្ជាក់​ថា​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ប៊ុ​ន រ៉ា​នី ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​គិតគូរ​ជាប់​ជា​និច្ច​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​ទូទៅ ជា​ពិសេស​ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​ពី​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ពោល «​ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អភិបាល ក៏​បាន​ធ្វើការ​អំពាវនាវ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ប្រុង​ប្រ​យ​ត្ន័​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​បង្ការ​ចំពោះ​គ្រោះ​អគ្គី​ភ័យ​នេះ ដែល​កើត​មាន​ឡើង​បាន​គ្រប់ពេល មិន​ថា ជា​ចេតនា ឬ​អ​ចេតនា​ណាមួយ​ដែល​អាច​កើត​មាន​ឡើង​ដោយ​ឯកឯង ដូច​ជា​ករណី​ឆ្លង​ចរន្ត​ភ្លើង​ជាដើម ។

សូម​បញ្ជាក់​ថា អំណោយ​មនុស្សធម៌​ដែល បាន​ចែក​ជូន​ក្នុង​១​គ្រួសារ​ៗ ទទួល​បាន ៖​ អង្ករ​២៥​គីឡូ​ក្រាម មី​១​កេស , ទឹកត្រី​១​យួរ , ត្រីខ​១​យួរ , បា​ឡុ​ង​១​សម្រាប់ ដែល​ជា​ទេយ្យទាន​របស់​វត្ត​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ និង​ថវិកា​ចំនួន​១០ម៉ឺន​រៀល​ផង​ដែរ ។

គួរ​រំលឹក​ថា ផ្ទះ​តូច​ៗ​សង់​ជាប់​គ្នា​រដឹក ដែល​មា​ទំហំ​៣​គុណ​៤​ម៉ែត្រ ចំនួន​៣៧​ខ្នង ត្រូវ​ឆាបឆេះ​អស់​ហ្មត់​គ្មាន​សល់ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ជា​ពលរដ្ឋ​នៅ​តំបន់​នោះ ដែល​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ខ្លួនឯង ហើយ​ដុត​ផ្ទះ​របស់​ខ្លួន រហូត​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​គេ​ដទៃ ជា​បន្តបន្ទាប់​តែ​ម្តង​ទៅ ។ យ៉ាងណាមិញ រូបគេ​ក៏​ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​អនុវត្ត​នីតិវិធី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ