ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងមូលហេតុហើយ! ករណីអគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋក្នុង​ខណ្ឌច្បារអំពៅអស់​ជិត​​​៤០ខ្នង​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដឹងមូលហេតុ ដែលបណ្តាល​ឱ្យ​ផ្ទះ​ប្រភេទ​ឈើ​ប្រក់ស​ង្ក័​សី​តូច​ៗ មាន​​ទំហំ​៣​គុណ​៤​

រាជធានី​ភ្នំពេញ ៖ ដឹងមូលហេតុ ដែលបណ្តាល​ឱ្យ​ផ្ទះ​ប្រភេទ​ឈើ​ប្រក់ស​ង្ក័​សី​តូច​ៗ មាន​​ទំហំ​៣​គុណ​៤​ម៉ែត្រ ចំនួន​៣៧​ខ្នង ត្រូវ​​អគ្គី​ភ័យ​ឆាបឆេះ​បំផ្លាញ​អស់គ្មាន​សល់ កាលពី​វេលា​ម៉ោង​​៤រសៀល​​ថ្ងៃ​ទី ២០ ខែមិថុនា ឆ្នាំ​២០២២ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលំ ក្នុង​ក្រុម​០៤ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ​គឺ​​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​មាន​ជម្លោះ​ក្នុង​គ្រួសារ​ ហើយ​ផ្ទុះកំហឹ.ង ក៏បានធ្វើសកម្មភាព​ដុ.ត​ផ្ទះ​ខ្លួនឯង​ចោល រហូត​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​​អ្នកដទៃ​សរុប​ចំនួន​​​៣៧ខ្នងតែម្តង​​ ។ គួររំលឹកថា អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ច្បារ​អំពៅ

ជន​បង្កឈ្មោះ លឹ​ម ភា​រុណ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ អោយ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​​ឃើញ​ជន​បង្ក បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ លុះ​មិន​បាន​ប៉ុន្មាន​ផង ​ជនបង្កជា​ប្តី​ក៏​បាន​យក​ភ្លើង​ដុ.ត​ផ្ទះ​ខ្លួន​ចោល បង្ក​អោយ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ហើយ​ក៏​បាន​រាលដាល​ជា​បន្តបន្ទាប់​ដល់​ផ្ទះ​ជាប់​នោះ​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្តង ព្រោះតែ​ផ្ទះ​នៅ​តំបន់​នោះ សង់​ជាប់​ៗគ្នា​យ៉ាង​រដឹក​ ។

​តាម​ប្រភព​​​ដដែលបានបន្ត​ថា ភ្លាម​ៗនោះ​ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ មក​ពី​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​គ្រឿង បាន​ចុះ​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​កំពុង​ឆាបឆេះ ។ ក្រោយ​ការ​ខិតខំ​អន្តរាគមន៍​ប្រមាណ​ជាង​១​ម៉ោង​រួច​មក អណ្តាតភ្លើង បាន​រលត់​​អស់​ទៅ​វិញ ដោយ​បាន​ឆាបឆេះ​បំផ្លាញ​ផ្ទះ​សរុប​៣៧​ខ្នង ។

ក្នុង​ករណី​​ខាងលើ​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​អគ្គី​ភ័យ​អស់​សរុប​អស់​៤០​គ្រឿង ។ ក្នុង​នោះ​ដែរ មិន​​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ស្លា.ប់​ឡើយ ។ ដោយឡែក ចំពោះ​ជន​បង្ក​ដែល​ដុ.ត​ផ្ទះ បង្ក​អោយ​មានការ​ឆាបឆេះ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ច្បារ​អំពៅ​ទី​២ ដើម្បី​សាកសួរ​នាំ និង​បន្ត​នីតិវិធី​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ