ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ណែនាំ​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​ខណ្ឌ ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឱ្យ​អស់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ រសៀល​ថ្ងៃ​ទី​០៦ មក​រា ២០២៦​នេះ លោក ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ រសៀល​ថ្ងៃ​ទី​០៦ មក​រា ២០២៦​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច កង​នគរបាល កងរាជអាវុធហត្ថ​ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) និង​បង្ក្រាប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ឱ្យ​អស់ ពី​ក្នុង​មូលដ្ឋាន ជាមួយ​និង​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។
លោក​បន្ត​ថា ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ បាន​បំពេញការងារ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ហើយ តែ​យើង​មិន​ត្រូវ​ភ្លេចខ្លួន​នោះ​ទេ គឺ​ត្រូវ​រិ​ត​បណ្តឹង​ជាប់​ជា​ប្រចាំ​។ ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) វា​ជា​រឿង​សំខាន់ ​ដែល​រាជរដ្ឋាភិបាល ​បាន​និង​កំពុង​យកចិត្តទុកដាក់ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ និង​កងកម្លាំង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់ ដោយ​ត្រូវ​ពិនិត្យ​ឡើង​វិញ ទាំង​ទ្រង់ទ្រាយ​តូច ​និង​ទ្រុងទ្រាយ​ធំ​។ បើ​ពិនិត្យ​ឃើញ​មាន​ទីតាំង ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) គឺ​ត្រូវ​បង្ក្រាប​ភ្លាម​។ ក្រៅពី​បង្ក្រាប ONLINE SCAMS​ ហើយ ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូច​ជា​ជល់​មាន់ បៀ អាប៉ោង កន្ទុយលេខ ឆ្នោត​ឡូ​តូ​ជាដើម គឺ​ត្រូវ​តែ​បង្ក្រាប​ឱ្យ​អស់ ព្រោះ​វា​ប៉ះពាល់​ផ្ទាល់ ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ​។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថា ឥឡូវនេះ ផ្លូវ​ថ្មើ​រជើង​ចតុមុខ ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ​សម្រាប់​រាជធានី​ភ្នំពេញ​ ទៅ​តាម​ការ​ចង្អុល​ណែនាំ​ពី​សម្ដេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​។ ការ​ទទួល​បាន​ភាព​ជោគជ័យ​នេះ គឺ​ពិតជា​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​ និង​អាជ្ញាធរ​របស់​យើង​ទាំងអស់​គ្នា ហើយ​ពិសេស​ថែម​ទៀត​នោះ គឺ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​។​ ផ្លូវ​ថ្មើរ​ជើង​ចតុមុខ បាន​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ ក្លាយជា​គោលដៅ​ទេសចរណ៍ ក្នុង​ចំណោម​២០​ប្រទេស​ លើ​ពី​ភព​លោក​ ។

បន្ថែម​ពី​នេះ សម្រាប់​ការ​ប្រារព្ធ​ធ្វើ​ពិធី​មី​ទ្ទិញ ​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មក​រា ​ស្អែក​នេះ លោក ឃួ​ង ស្រេង ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ សង្កាត់ បំផុស​ចលនា​ប្រជាពលរដ្ឋ​ឱ្យ​ដាក់​ទង់ជាតិ និង​សំអាត​បរិស្ថាន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ល្អ ស្អាត​ ។

ចំណែក​ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​លើក​ឡើង​ថា ការ​ប្រយុទ្ធ​ប្រឆាំង ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ជា​បញ្ហា​ស្មុ​ក​ស្មាញ​របស់​កម្លាំង​មាន​សមត្ថកិច្ច ដោយ​ជនល្មើស​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចម្រុះ ​ដើម្បី​ឆបោក​ជន​រង​គ្រោះ​ ដែល​មិនសូវ​យល់​ដឹង​ពី​បច្ចេកវិទ្យា​។ លោក​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង (ONLINE SCAMS)​នេះ កម្លាំង​មាន​សមត្ថកិច្ច​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ជា​ប្រចាំ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ