ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ក្នុងខណ្ឌ​ច្បារ​អំពៅ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ផ្ទៃមេឃ​រកកល់​ធ្លាក់​ភ្លៀង ស្រាប់តែកើតមាន​ករណី​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​ ដែល​ស្ថិត​នៅ​ផ្លូវ ៣៦៩ ចំណុចភូមិដេីមចាន់​ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ផ្ទៃមេឃ​រកកល់​ធ្លាក់​ភ្លៀង ស្រាប់តែកើតមាន​ករណី​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​ ដែល​ស្ថិត​នៅ​ផ្លូវ ៣៦៩ ចំណុចភូមិដេីមចាន់​ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​០៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២​នេះ បើ​តាម​ព័ត៌មាន​បឋម​ពី​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​មាន​ករណី​អគ្គិភ័យ ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ