ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ ៤​គ្រួសារ​ផ្ទុះការ​តវ៉ា​ចោទអាជ្ញាធរ​ដាំ​បង្គោល​ដែក​បិទរំលោ.ភ​យក​ផ្លូវសាធារណៈ

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ចំនួន​ ៤​គ្រួ​សារ បាន​ប្រតិកម្ម​ និង​តវ៉ាហាមឃាត់អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ ដែល​បាន​ប្រើ​កម្លាំង​ចុះ​ទៅ​ដាំ​បង្គោល​ដែក​ប៉ុនប៉ង​បិទ​រំលោភ​យក​ផ្លូវ​សារ​ធារណៈ​ ។ ការ​ហាមឃាត់​ និង​ចោទ​អាជ្ញាធរ​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​…

រាជធានី​ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ចំនួន​ ៤​គ្រួ​សារ បាន​ប្រតិកម្ម​ និង​តវ៉ាហាមឃាត់អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ ដែល​បាន​ប្រើ​កម្លាំង​ចុះ​ទៅ​ដាំ​បង្គោល​ដែក​ប៉ុនប៉ង​បិទ​រំលោភ​យក​ផ្លូវ​សារ​ធារណៈ​ ។ ការ​ហាមឃាត់​ និង​ចោទ​អាជ្ញាធរ​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​ ៨ ​ខែមករា ​ឆ្នាំ ​២០២៦​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ព្យាយាមធ្វើ​របង​បិតផ្លូវ​ដែល​មាន​ប្លង់​រឹង​ត្រឹមត្រូវ​នៅ​មុខ​ដី​របស់​ពួក​គាត់​ដែល​ជាម្ខា​ស់កម្ម​សិទ្ធិ​ ។ តាម​ប្រជាពលរដ្ឋ​បានអោយដឹង​ថា ផ្លូវ​ដែល​អាជ្ញាធរ​បិទ​នោះ​គី​កំណាត់​ផ្លូវ​លេខ ១៨២០ ​មាន​ទទឹង​១០​ម៉ែត្រ ប្រវែង​ ៦០​ម៉ែ​ត្រ​ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ ១៧១៥​ ទៅ ១៧០៩​ស្ថិត​នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ ខណ្ឌ​ឬ​ស្សី​កែវ​ ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​ចំនួន​ ៤​គ្រួសារ មាន​ដី​ ៤​ឡូ​តិ៍ នៅ​ជាប់​នោះ​គី​ក្បាលដី លេខ ២៨៤១,២៨៧០,២៨៣៩​ និង​ ២៨៧២ បាន​នាំ​គ្នា​តវ៉ា​បន្ទាប់​ពី​សុខ​​ៗ​ត្រូវ​បាន​អាជ្ញាធរ​បិទ​ផ្លូវ​មិនដឹង​មូលហេតុ​បែប​នេះ​ ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ៦ ខែមករា​ឆ្នាំ​ ២០២៦​ អាជ្ញាធរ​ខណ្ឌ​ឫ​ស្សី​កែវ​បាន​បើករថយន្ត​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដឹក​ម៉ាស៊ីនភ្លើង​នាំ​គ្នា​ទៅ​បោះបង្គោល​ផ្សារ​ដែក​បិតផ្លូវ​ខាងលើ​ផ្នែក​ខាងកើត ដោយ​ពួក​គាត់​ពុំ​បានដឹង​ឡើយ ​។ ​លុះ​ថ្ងៃ​ទី ​៧​ មក​រា ក៍​បន្ត​បោះបង្គោល បិត​ខាងលិច​ទៀត​ដោយ​ពួក​គាត់​បាន​រារាំង​ក៍​ដកថយ​វិញ​ ។ ​នៅ​ព្រឹក ថ្ងៃ​ទី ៨ ខែមករា ​រថយន្ត​គណៈ​បញ្ជាការ​ឯកភាព​ក៏​បាន​ដឹក​ម៉ាស៊ីនភ្លើង​យក​មក​ផ្សារ​ប្រុង​បិទ​ផ្លូវ​នៅ​ផ្នែក​ខាងកើត​តែ​ត្រូវ​បាន​ពួក​គាត់​រារាំង​ក៏​បាន​ដកថយទៀត ​​។

ប្រជាពលរដ្ឋ​ឆ្ងល់​ថា ផ្លូវ​សាធារណៈ​មាន​ប្លង់​រឹង​ត្រឹមត្រូវ​ហេតុ​អ្វី​បាន​អាជ្ញាធរ​មក​ធ្វើ​របង​បិទ ផ្លូវ​នោះ​ទៅ​ធ្វើ​អ្វី ? ឬ​មួយ​បិតផ្លូវ​យក​ទុក​ប្រគល់​ឲ្យ​​អ្នក​​ណា​ម្នាក់​ឬ​បិត​យក​ធ្វើ​កម្មសិទ្ធិ​ខ្លួនឯង​ ។ ប្រជាពលរដ្ឋ​ក៍បាន​ស្មើ​សុំ​ដល់​អាជ្ញាធរ​បកស្រាយ​ និង​ពន្យល់​ជុំវិញ​ការ​បិតផ្លូវ​នេះ​ ។ ទាក់ទិន​ការ​ចោទប្រកាន់​កោះសន្តិភាព ​បាន​ទាក់ទង​ទៅ​លោក​ ជិន ប៊ុ​ន​ធឿ​ន​ អភិបាល​ខណ្ឌ​ឫស្សី​កែវ​បានឱ្យ​ដឹង​ថា លោក​បាន​បញ្ជា​ឱ្យម​ន្ត្រី​ទៅ​ព័ទ្ធ​ដី​នោះ ​ព្រោះ​ដី​ផ្លូវ​នោះ​ជា​ដី​របស់​រដ្ឋ ។

លោក​បញ្ជាក់​ថា ដី​នោះ​ជា​ដី​ផ្លូវ​នៅ​តំបន់​អភិវឌ្ឍន៍ ​។​ ចំពោះ​ហ៊ុមព័ន្ធ​នោះ​លោក​ពុំ​បានឱ្យ​ដឹង​ថា យក​ធ្វើ​អ្វី​ឡើយ​ដោយ​ឱ្យ​ចាំ​ជួប​នៅ​ថ្ងៃស្អែក ទី​ ៩​ ខែមករា នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ ។ ​ទោះបី​យ៉ាងណា​តាម​មន្ត្រី​ម្នាក់​បានឱ្យដឹង​ថា ការ​ធ្វើ​របង​ព័ទ្ធ​នេះ​ដើម្បី​យក​ដី​ទុក​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍន៍​ផ្លូវ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ