ភរិយាពិការស្វិតដៃជើង-ប្តីឆក់ចរន្តភ្លើងកាត់ដៃទាំង2 ទទួលអំណោយ
ខេត្ដកំពត ៖ ព្រះសង្ឃនិងមន្ត្រីរាជការ ដែលមានចិត្តសប្បុរស កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា បាននាំយកអំណោយនៅផ្ដល់ជូនដល់ប្ដីប្រពន្ធពិការ
ខេត្ដកំពត ៖ ព្រះសង្ឃនិងមន្ត្រីរាជការ ដែលមានចិត្តសប្បុរស កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា បាននាំយកអំណោយនៅផ្ដល់ជូនដល់ប្ដីប្រពន្ធពិការ
ខេត្ដកំពត ៖ ព្រះសង្ឃនិងមន្ត្រីរាជការ ដែលមានចិត្តសប្បុរស កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា បាននាំយកអំណោយនៅផ្ដល់ជូនដល់ប្ដីប្រពន្ធពិការ ដែលកំពុងជួបការលំបាកក្នុងជីវភាព ។ ព្រះសង្ឃជាច្រើនអង្គនិមន្តមកពីវត្តប្រាសាទ ឃុំតានី ស្រុកអង្គរជ័យ រួមទាំងសប្បុរសជន បាននាំយកអំណោយទៅផ្តល់ជូនដល់គ្រួសារពិការនេះ ដែលប្រពន្ធឈ្មោះ ស៊ីវ វឌ្ឍនា អាយុ២៩ឆ្នាំ ពិការស្វិតដៃជើងពីកំណើត និងប្ដីឈ្មោះ ញឹម ហំ អាយុ២៦ឆាំ្ន ពិការដៃទាំង២ដោយសារត្រូវចរន្តអគ្គិសនីឆក់ ពេលលើកដែកប៉ះខ្សែកាប ហើយបច្ចុប្បន្ន រស់នៅភូមិអង្គរសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។
នៅពេលនាំយកអំណោយទៅផ្តល់ជូននោះ ក៏មានការចូលរួមពីលោក កែវ សុខា ប្រធានឃុំអង្គសុរភី លោក ទេព រុន នាយប៉ុស្តិ៍នគរបាលនិងលោកមេភូមិផងដែរ ។
ព្រះតេជគុណ យន ភីរុន ចៅអធិការវត្តប្រាសាទ មានថេរដីការថា ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងព្រះអនុគណស្រុកនាម ស្រីសុវណ្ណ ផង បានរួមគ្នាជួយមានទឹកប្រាក់ចំនួន៨៥ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ទឺកស៊ីអ៊ីវ ទឹកត្រី និងត្រីខមួយឡូ ។ ព្រះអង្គបានដឹងដំណឺងនេះ តាមរយៈការចុះផ្សាយរបស់កោះសន្តិភាព និងដោយចង់ឃើញចង់ស្គាល់អី្វដែលការពិតនោះទើបចុះមកមើលផ្ទាល់ ។
ព្រះចៅអធិការមានថេរដីកាទៀតថា បើនិយាយតាមព្រះធម៌ គឺយើងកុំតូចចិត្តព្រោះជាតិមុនមិនដឹងថាយើងមានកម្មពៀរអ្វីបានជាប្រពន្ធពិការស្វិតដៃជើង ហើយយកប្ដីជើងដៃល្អបែរជាពិការដៃទាំងពីរទៀតដោយគ្រោះអកុសល។
ជាមួយនឹងអំណោយពីសំណាក់ចៅអធិការវត្ដប្រាសាទតាមរយៈកោះសន្ដិភាព សប្បុរសជនក៏បានផ្តល់ថវិកាជាអំណោយទានដល់ប្ដីប្រពន្ធអភ័ព្វនេះផងដែរ ក្នុងនោះមានលោក យិនសារ៉ាត ធ្វើការនៅក្រសួងកិច្ចការនារី ឧបត្ថម្ភចំនួន២០មុឺនរៀល កញ្ញា ពេជ្រ នារី អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងឧស្សាហកម្ម និងសិប្បកម្មព្រមទាំងបងប្អូន១០ម៉ឺនរៀល និងបានប្រគល់ឱ្យភ្នាក់ងារប្រចាំខេត្តកំពត នាំយកទៅជូនដល់ប្ដីប្រពន្ធពិការនេះ ។
សម្រាប់ប្ដីប្រពន្ធអភ័ព្វនេះ ពិតជាមានក្ដីរំភើបណាស់ពេលទទួលបាននូវអំណោយទាននេះ ដោយសារតែពិការភាពកំពុងគំរាមជីវភាពរបស់គាត់មិនឱ្យងើបរួច ពិសេសអនាគតកូនតូចៗទាំង២នាក់ និងសូមជូនពរដល់សប្បុរសជន បានជួបតែសេចក្ដីសុខ ៕ ព្រហ្មលិខិតអយុត្តិធម៌.! មានភរិយាពិការស្វិតដៃជើង អកុសលប្តីឆក់រចន្តភ្លើង កាត់ដៃទាំង2
ចែករំលែកព័តមាននេះ