ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហ្ម​លិខិត​អយុត្តិធម៌.!​ មាន​ភរិយា​ពិការ​ស្វិតដៃជើង អកុសល​ប្តី​ឆក់រ​ច​ន្ត​ភ្លើង កាត់​ដៃ​ទាំង​2

7 ឆ្នាំ មុន

ខេត្តកំពត ៖ ពិការ​ភាព​បាន ​និង​កំពុង​រួមរឹត​ជីវិត​ប្តី​ប្រពន្ធ​១​គូ ប្រៀប​ដូច​ជា​ត្រូវ​បណ្តាសា​ព្រហ្ម​លិខិត ​ដែល​បង្កើត​រូបគេ​មក​ហើយ ​ម្តេច​ឡើយ​មិន​ឱ្យ​វាសនា​មក​ជាមួយ​ផង ។ បានជា​មើលឃើញ​បែប​នេះ

ខេត្តកំពត ៖ ពិការ​ភាព​បាន ​និង​កំពុង​រួមរឹត​ជីវិត​ប្តី​ប្រពន្ធ​១​គូ ប្រៀប​ដូច​ជា​ត្រូវ​បណ្តាសា​ព្រហ្ម​លិខិត ​ដែល​បង្កើត​រូបគេ​មក​ហើយ ​ម្តេច​ឡើយ​មិន​ឱ្យ​វាសនា​មក​ជាមួយ​ផង ។ បានជា​មើលឃើញ​បែប​នេះ ព្រោះ​ពិត​ណាស់​ថា​ ជីវិត​នេះ​រង​នឹង​ភាព​អយុត្តិធម៌ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ពិការ​តាំងពី​កំណើត និង​បាន​បុរស​ម្នាក់​មានចិត្ត​ប្រតិព័ទ្ធ​ស្នេហា​ បាន​ស្ម័គ្រចិត្ត​ធ្វើ​ជា​ប្តីដ៏ល្អ តែង​ជួយ​សម្រាលទុក្ខ​លំបាក​ប្រពន្ធ​គ្រប់​ការងារ​ទាំងអស់ តែជា​អកុសល ជីវិត​កម្មករ​សំណង់ ​បាន​ធ្លាក់ខ្លួន​រង​គ្រោះ​ ដោយសារ​ចរន្តអគ្គិសនី​ឆក់ ​ក៏​ធ្លាក់ខ្លួន​ពិការ​ដែរ ដោយ​ត្រូវកា​ត់ដៃ​ទាំង​២​ត្រឹម​កំភួនដៃ ។

នាង​ប្រពន្ធ​ដែល​ពិការ​ដៃ​ និង​ជើង​ពី​កំណើត​ឈ្មោះ ស៊ីវ វ​ឌ្ឍ​នា អាយុ​២៩​ឆ្នាំ នៅ​ភូមិ​អង្គ​សុរភី ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ។ នាង​បាន​ព្រមព្រៀង​រៀប​ការ ​ក្នុង​ឆ្នាំ​២០១១ ជាមួយនឹង​យុវជន​ឈ្មោះ ញឺ​ម ហំ អាយុ​២៧​ឆ្នាំ នៅ​ភូមិ​បុស​ញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ។

បន្ទាប់​ពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​មក នាង​បាន​ទៅ​រស់នៅ​ខាង​ប្តី គឺ​នៅ​ឃុំ​កូន​សត្វ ដោយ​បុរស​ជា​ប្តី​ចេញ​ទៅ​ធ្វើ​សំណង់​នៅ​ភ្នំពេញ តែ​ជា​អកុសល​ លើក​ដែក​ប៉ះ​ខ្សែកាប​តង់ស្យុង​ខ្ពស់ ​អត់​ស្រោម ​បណ្តាល​ឱ្យ​ឆក់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ រហូត​ដល់​កាត់​ដៃ​ទាំង​ពីរ ​កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៦ ​កន្លង​មកនេះ ។

ប្រការ​ដែល​កាន់តែ​លំបាក​ថែម​ទៀត​នោះ គឺ​ម្តាយក្មេក​របស់​នាង​ ដែល​ធ្លាប់​ពឹងពាក់​ជួយ​សម្រាល​ការងារ​ ជំនួស​នាង​ជា​ជន​ពិការ​នោះ បាន​ស្លាប់​ចោល​ទៀត ហើយដោយ​សារ​តែ​ធ្លាក់ខ្លួន​ពិការ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បែប​នេះ ទើប​ពួក​នាង​វិល​មក​រក​ទ្រនំ​ចាស់​វិញ ។

ចំណែក​ស្ត្រី​ឈ្មោះ គង់ ណា​រ៉េ​ត ជា​ម្តាយ​នាង​ពិការ​និយាយ​ថា កូនស្រី​គាត់​ពិការ​ដៃជើង​តាំងពី​កំណើត និង​បាន​រៀបចំ​ទុកដាក់​ឱ្យ​កូន​មាន​ប្តី​នេះ​ថា​ នឹង​ជួយ​ចិញ្ចឹម​គ្នីគ្នា​ទៅ ស្រាប់តែ​កូនប្រសា​ប្រុស ​ត្រូវ​រង​គ្រោះ​ដោយ​ខ្សែកាប​អគ្គិសនី​ឆក់ ​រហូត​កាត់​ដៃ​ទាំង​ពីរ​ទៀត ដូច្នេះ​២​នាក់​ប្តី​ប្រពន្ធ​នេះ​សល់​តែ​ជើង​២​ទេ ។

ស្ត្រី​ជា​ម្តាយ​និយាយ​បន្ត​ថា គាត់​សព្វថ្ងៃ​លក់​នំ​បញ្ចុក រីឯ​ប្តី​រត់​ម៉ូតូឌុប ហើយ​បើ​ពួក​គេ​ពិការ​បែប​នេះ តើ​អ្នក​ណា​ជួយ​បាន ។ ស្ត្រី​ជា​ម្តាយ​និយាយ​ថា បើ​មានទុក្ខ​លំបាក​ពេក​បែប​នេះ មាន​តែ​អំពាវនាវ​ដល់​ សម្តេច​តេ​ជោ ហ៊ុន សែន ទេ ទើប​អាច​ជួយ​បាន! ព្រោះ​ពេល​នេះ​ពួក​គេ​មានកូន​២​នាក់​ហើយ គឺ​កូនស្រី​ម្នាក់​អាយុ​៤​ឆ្នាំ និង​កូនប្រុស​ម្នាក់​អាយុ​ទើប​២​ខែ ​ប៉ុណ្ណោះ ។

លោក ជួប សេរី ប្រធាន​ភូមិ​អង្គ​សុរភី បានឱ្យ​ដឹង​ថា គ្រួសារ​នេះ​ពិតជា​មាន​ជីវភាព​ខ្សត់ខ្សោយ​ណាស់ ដោយសារ​តែ​ពិការ​ភាព​មិន​ទោះ​រកស៊ី​ធ្វើ​ការងារ​អ្វី​ក៏​មិនកើត ។

ពិតជា​អាណោចអាធ័ម​ណាស់​សម្រាប់​ជីវិត​ប្តី​ប្រពន្ធ​នេះ ឥឡូវ​ពួក​គេ​ពិការ​ទាំងអស់​គ្នា​ទៅ​ហើយ តើ​បាន​នរណា​ជួយ​នរណា ដូច្នេះ​មាន​តែ​សប្បុរសជន ឬ​អង្គការ​សង្គម​នានា ជា​ពិសេស​សម្តេត​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទេ ទើប​អាច​ជួយ​សង្គ្រោះ​ជីវិត​អភ័ព្វ​នេះ​បាន ។

សូម​មន្ត្រី​ដែល​មានចិត្ត​បុណ្យ ពាំនាំ​ព័ត៌មាន​នេះ​ជូន​ដល់​សម្តេច​បាន​ជ្រាប​ផង ។ សង្ឃឹមថា សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​បាន​ជ្រាប​មិន​ខាន ៕