ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះ​ដែលត្រូវ​ឆ្កែចចក​ខាំ ស្នើសុំ​​ជំនួយ​​ខណៈ​​ព្យាបាល​​​នៅ​ពេទ្យ​​ឯកជន​​ថ្លៃ​​ពេក

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំ​ង ៖ ជនរងគ្រោះ​ចំនួន០៤នាក់​ ដែល​បាន​រងគ្រោះ​ដោយសារ​សត្វឆ្កែចចក​ព្រៃ​មួយ​ក្បាល​​ខាំ ​កា​លពី​ថ្ងៃទី២៤ ខែឧសភា​ កន្លងមក នៅ​ចំណុច​ភូមិ​ស្នោ ឃុំ​ខុនរ៉ង​ ស្រុក​បរិបូ​ណ៌…

ខេត្ត​កំពង់ឆ្នាំ​ង ៖ ជនរងគ្រោះ​ចំនួន០៤នាក់​ ដែល​បាន​រងគ្រោះ​ដោយសារ​សត្វឆ្កែចចក​ព្រៃ​មួយ​ក្បាល​​ខាំ ​កា​លពី​ថ្ងៃទី២៤ ខែឧសភា​ កន្លងមក នៅ​ចំណុច​ភូមិ​ស្នោ ឃុំ​ខុនរ៉ង​ ស្រុក​បរិបូ​ណ៌ បាន​ទទួ​ច​ស្នើសុំ​ការ​ជួយឧបត្ថម្ភថវិកាដល់​ពួកគាត់​​សម្រាប់​ថ្លៃ​ព្យាបាល ​ព្រោះតែ​តម្លៃ​នៃ​ការ​ព្យា​បាល ពេទ្យ​ឯកជន​ថ្លៃ​ពេក ពុំ​មានលទ្ធភាព ។ សេចក្តី​អំពាវនាវ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី២៨ ខែ​ឧសភា​ ឆ្នាំ២០២២ ។ សូមរំលឹកថា៖ ចចក​ព្រៃ មិនដឹង​ចេញ​មកពីណា ដេញ​ខាំ​ពលរដ្ឋ​ជា​ច្រើន​នាក់​​ផ្អើល​ទាំង​ព្រឹក

ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ទាំង៤នាក់ មាន១-ឈ្មោះ យោ​ត សា​អែម អាយុ២៧ឆ្នាំ ភេទ​ស្រី ជា​កម្មករ រង​របួស​ជើង​និង​ដៃ​ ។ ទី២-ឈ្មោះ ប៉ិល សុ​ចិន អាយុ៣២ឆ្នាំ​ ភេទ​ស្រី របួស​ដៃ ។ ៣-ឈ្មោះ ទឿន ចំណាន ​អាយុ១៧ឆ្នាំ ភេទ​ស្រី ជា​កម្មករ​រោងចក្រ​របួស​ដៃ និង៤-កុមារា ឈ្មោះ​សុច សុ​វីន អាយុ១៣ឆ្នាំ របួស​ដៃ និង​ត្រូវ​ឆ្កែ​ខាំ​ទាំង​បែក​ទូរសព្ទ​នៅក្នុង​​ដៃ ។

ពួកគាត់​បាន​បញ្ជាក់​​ថា ក្រោយពេល​រងគ្រោះ​ដោយ​ឆ្កែចចក​ខាំ​ ពួកគាត់​បាន​ទៅ​រក​ពេទ្យ​ឯកជន​ព្យាបាល​ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ឯកជន ក្នុង​ស្រុក​បរិបូណ៌​ទារ​ថ្លៃ​ព្យាបាល ក្នុង​តម្លៃ៥០ម៉ឺន​រៀល​ក្នុង​ម្នា​ក់ៗ ដោយ​ព្យាបាល៥លើ​ក​ក្នុង​មួយ​លើ​ក​តម្លៃ១០ម៉ឺន​រៀល ។ ពួកគាត់​បាន​ទៅ​ចាក់​លើក​ទី១ អស់តម្លៃ១០ម៉ឺន​រៀល​រួចហើយ​នៅ​លើក​ទី២ រហូតដល់​លើក​ទី៥ទៀត ដែល​តម្រូវ​បង់ថ្លៃ​គ្រូពេទ្យ​ម្នាក់៤០ម៉ឺន​រៀល ម្នា​ក់ៗ​បន្ថែម​ទៀត ដែល​ជាហេតុ​ធ្វើឲ្យ​ពួកគាត់​ជា​ជន​ក្រីក្រ​ពុំ​មានលទ្ធភាព​បង់ថ្លៃ​ព្យាបាល​ឡើយ​ដោយហេតុនេះ​ពួកគាត់​សំណូមពរ​ដល់​សប្បុរសជន និង​អាជ្ញាធរ សូម​មេត្តា​ជួយ ដល់​ពួកគាត់​ដែល​កំពុង​ជួប​ការ​ខ្វះខាត​នេះ​ផង​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ទត វិបុល​មេភូមិ​ស្នោ ឃុំ​ខុនរ៉ង ស្រុក​បរិបូណ៌ បានឱ្យ​ដឹង​ថា​នៅ​ព្រឹក​ព្រលឹម​ស្រាង​ៗ ថ្ងៃទី២៤ ខែឧសភា មាន​សត្វ​ចចក​ព្រៃ​មួយ​ក្បាល ចេញពី​ក្នុង​ព្រៃ​បាន​មក​ខាំ​អ្នក​គួរ​ទៅលើ​ក​យក​ចង្រិត​ពី​កន្លែង​ដែល​ពួកគាត់​ដាក់​ចាប់ ។ ក្រោយពី​ខាំ អ្នក​ទៅ​យក​ចង្រិត រួចហើយ សត្វ​ចចក​បាន​រត់​ចូលក្នុង​ភូមិ​នឹង​ខាំ​ប្រជាពលរដ្ឋ​ជាបន្តបន្ទាប់​បណ្ដាល​អោយ​រង​របួស​ទាំង៤នាក់ យ៉ាងនេះ​ក្តី​ឆ្កែចចក​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​វាយ​បណ្ដា​ល​ឲ្យ​ងាប់ ទៅ​ហើយ​។

ដោយឡែក​លោក​វេជ្ជ បណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​ក៏បាន​ឱ្យ​ដឹង​ដែរ ថា ចំពោះ​ថ្នាំ​ព្យាបាល​សត្វ​ឆ្កែខាំ មន្ទីរពេទ្យ​ខេត្ត ពុំ​មាន ថ្នាំ​ទេ លើកលែង នៅ​វិទ្យាស្ថាន​ប៉ាស្ទ័​រ ។ ហើយ​សម្រាប់​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​គឺ​មានតម្លៃ​ថ្លៃ​បែ​បនេះ​ហើយ​៕​​

អត្ថបទសរសេរ ដោយ