ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់
ដំបង។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ជាលទ្ធផល គិតចាប់ពីម៉ោង៨.០០ នាទីព្រឹក ដល់ម៉ោង៤.០០នាទីរសៀលថ្ងៃដដែល ប្រជាពលរដ្ឋខ្មែរវិលត្រឡប់មានចំនួន១៤នាក់ (ស្រី០៥នាក់) ក្នុងនោះ កម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅឋានរបស់ពួកគាត់នៅខេត្តចំនួន០៤ គឺបន្ទាយមានជ័យចំនួន០២គ្រឿង, ខេត្តបាត់ដំបង០៥នាក់ប្រុស ,ខេត្តសៀមរាប០២នាក់ ស្រី០១នាក់, ខេត្តកំពង់ធំ០១នាក់ស្រី៕

ចែករំលែកព័តមាននេះ