ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​អតីត​សណ្ឋាគារ​អង្គ​មាន​ជ័យ អាយុ​៧៥​ឆ្នាំ ត្រូវ​វាយ​រាប​ដល់​ដី​ក្នុង​យប់​ថ្ងៃ​ទី​៣១​តុលា​នេះ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥​នេះ ក្រោម​វត្តមាន​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥​នេះ ក្រោម​វត្តមាន​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ជាមួយ​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា បាន​ដឹកនាំ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ​មើល​វឌ្ឍនភាព ក្នុង​ដំណើរការ​វាយ​អគារ​អតីត​សណ្ឋាគារ​អង្គ​មាន​ជ័យ ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព​ដល់​បងប្អូន​អ្នក​ធ្វើ​ដំណើរ នា​ពេល​រាត្រី ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​មហាវិថី​ព្រះ មុនី​វង្ស កែង​មហាវិថី​កម្ពុជា​ក្រោម ក្នុងភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ ក្រុមហ៊ុន សាជីវកម្ម ពិស្ណុការ អន្តរជាតិ បានអោយ​ដឹង​ថា អគារ​អតីត​សណ្ឋាគារ «​អង្គរ​មាន​ជ័យ​» ដែល​មាន​វ័យ ៧៥​ឆ្នាំ នឹង​ត្រូវ​វាយ​អោយ​រាប​ដល់​ដី នៅ​ក្នុង​យប់​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ