រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញថា អ្នកជំងឺដែលមានដុំមហារីកបំពង់អាហារ តែងតែមានរោគសញ្ញាគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖
១. បញ្ហាពិបាកលេបដែលកាន់តែធ្ងន់ធ្ងរ
- អួលណែន និងពិបាកលេបអាហារចូល៖ ដំបូងពិបាកលេបតែអាហាររឹង បន្ទាប់មករាវ ហើយចុងក្រោយសូម្បីតែទឹកក៏ពិបាកលេបដែរ។
២. ការឈឺចាប់ពេលទទួលទាន
- ឈឺចុកចាប់ នៅពេលបរិភោគអាហារ។
- មានការចុកណែនអួល ក្នុងដើមទ្រូង (អាចច្រឡំជាមួយអាការៈក្រហាយទ្រូង)។
៣. បញ្ហាប្រព័ន្ធរំលាយអាហារ
- ក្អួតចង្អោរ បន្ទាប់ពីបរិភោគអាហាររួច។
- ពេលខ្លះក៏អាចបណ្តាលឱ្យមានការហូរធ្លាក់ឈាមផងដែរ។
៤. សញ្ញានៃភាពចុះខ្សោយនៃរាងកាយ
- ស្រកទម្ងន់ខ្លាំងខុសពីធម្មតា ដោយគ្មានមូលហេតុច្បាស់លាស់។
- មិនចង់ទទួលទានអាហារ និងធុំសាច់។
- ចុះខ្សោយ អស់កម្លាំង កំហែង និងល្ហិតល្ហៃ។
- មានការស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម។
ដំបូន្មានសុខភាព៖ រោគសញ្ញាទាំងនេះបង្ហាញថា ដុំមហារីកអាចនឹងរីកធំ និងចាប់ផ្តើមស្ទះបំពង់អាហារ។ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា សូមប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញភ្លាមៗ បើមានសញ្ញាណាមួយ៕
ចែករំលែកព័តមាននេះ