រាជធានីភ្នំពេញ ៖ ជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅសណ្ឋាគារដឺផេរីស៊ុលឡា បន្ទាប់ពីជនរងគ្រោះជួលសណ្ឋាគារស្នាក់នៅ ហើយដល់ថ្ងៃកំណត់ មិនឃើញចេញ ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦និង៤៥នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់លេខ១៧១០ ជាន់ទី១៧ នៃសណ្ឋាគារដឺផេរីស៊ុលឡា តាមផ្លូវកែវចិន្តា ភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនៅវេលាយប់ ទើបរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ។
ជនបរទេសដែលដេកស្លាប់ មានឈ្មោះ HAMILTON JAMIE ANDREW ភេទប្រុស អាយុ៥២ឆ្នាំ ជាជនជាតិអូស្ត្រាលី ជាអ្នកទេសចរណ៏ កាន់លិខិតឆ្លងដែន(ស្របច្បាប់) ស្នាក់នៅបន្ទប់កើតហេតុខាងលើ ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលខាងកើតហេតុ ដោយបាត់ជនជាតិបរទេសរូបនោះ មិនឃើញចេញពីបន្ទប់ អ្នកមើលការខុសត្រូវ ក៏បានឡើងទៅគោះទ្វារបន្ទប់ ហៅហើយមិនឃើញឆ្លើយ ក៏បើកទ្វារចូលទៅមើល ក៏ប្រទះឃើញជនបរទេសរូបនោះ ដេកស្លាប់លើគ្រែស្លៀក ។
តាមអ្នកគ្រប់គ្រងឈ្មោះ កែវ ពិសី ភេទប្រុស អាយុ៤១ឆ្នាំ បានអោយដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ជនរងគ្រោះបានមកជួលបន្ទប់កើតហេតុខាងលើស្នាក់នៅ រយៈពេល៦ថ្ងៃ ហើយត្រូវទៅវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ ដោយដល់ពេលកំណត់ ពុំឃើញជនរងគ្រោះចាកចេញ រូបលោកបានឡើងមកគោះទ្វារបន្ទប់លេខ១៧១០ គោះទ្វារហើយ ពុំមានការឆ្លើយតប ហើយក៏បានប្រើលេខកូដបើកទ្វារបន្ទប់ចូល ឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែពូក រួចក៏រាយការណ៏ប្រាប់សមត្ថកិច្ចតែម្តង ។ នៅយប់នោះ សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យ ។
តាមការត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនជាតិបរទេសរូបនោះ ស្លាប់ដោយគាំងបេះដូង បណ្តាលមកពីការប្រើប្រាស់សារធាតុញៀន ប្រភេទមេតំហ្វេតាមីន និងអំហ្វេតាមីន ៕

 
                        
			         
				
ចែករំលែកព័តមាននេះ