ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​បន្ថែម​រឿង​ភ្លើង​ប្រចណ្ឌ​ចា.ក់​សាំង​ដុ.ត​ប្រពន្ធ​-​កូន​

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ករណី​ចាក់​សាំង​ដុត​ប្រពន្ធ​និង​កូន​ បណ្តាល​ឱ្យ​របួសធ្ងន់​ទាំង​ខ្លួនឯង​ដែរ​នោះ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ…

ខេត្តបន្ទាយមានជ័យ ៖ ករណី​ចាក់​សាំង​ដុត​ប្រពន្ធ​និង​កូន​ បណ្តាល​ឱ្យ​របួសធ្ងន់​ទាំង​ខ្លួនឯង​ដែរ​នោះ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ។

ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ដួល ដាច់ អាយុ​២៨​ឆ្នាំ និង​កូនប្រុស​ឈ្មោះ ឈឿ​ម រី​ដែន ស អាយុ​ទើបបាន​១​ខែ​កន្លះ ។ នាយ​ប៉ុស្តិ៍​នគរបាល​ស្តីទី​ឃុំ​បុ​ស្បូវ​បាន​ឲ្យ​ដឹងថា បុរស​ឈ្មោះ ឈួ​ន ឈឿ​ម អាយុ​៣៣​ឆ្នាំ គឺជា​មនុស្ស​ប្រមឹក​ខួប​ផឹក​ព្រឹក​ផឹក​ល្ងាច មិន​ធ្វើការ​ងារ​ហើយ​អង្គុយចាំតែ​ប្រចណ្ឌ ។ ជន​នេះ​​បាន​យក​សាំង​១​ដប​ចំណុះ​២​លី​ត្រ ទៅ​ចាក់​ស្រោចលើ​ប្រពន្ធ​ដែល​កំពុង​ដេក​ឱប​កូនខ្ចី​លើ​គ្រែ​នៅ​រោង​បាយ ហើយ​ដុត​បណ្តាល​ឆាបឆេះ​ប្រពន្ធ និង​កូន និង​បាន​បីរ​ត់ទៅ​ដងទឹក​ចាក់​ពន្លត់ភ្លើង​​តែ​បណ្តាល​ឱ្យ​របួស​រលាក​ពេញ​ខ្លួន​ក្នុង​ស្ថានភាព​ធ្ងន់ ។

លោកនាយ​ប៉ុស្តិ៍​ស្ដីទី​បន្ត​ថា ប្តី​អគតិ​នេះ​ក៏រលាកភ្លើង​ដែរ​ ក្រោយ​ពេល​ចាក់​សាំង​ដុត​ប្រពន្ធ​និង​កូន ហើយ​បាន​រត់គេច តែ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន ។ ចំណែក​ជន​រង​គ្រោះ​ម្តាយ​និង​កូនប្រុស ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ម្ដាយ​ទៅ​ព្យាបាល​មន្ទីរ​ពេ​ទ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី ឯ​កូនប្រុស​អាយុ​១​ខែ​កន្លះ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​គន្ធ​បុប្ផា​ឯ​ខេត្តសៀមរាប ។

លោកនាយ​ប៉ុស្តិ៍​ស្ដីទី​បា​កត់​សម្គាល់ថា កាលថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ ប្តី​ប្រពន្ធ​នេះ​បាន​ឈ្លោះប្រកែក​គ្នា និង​មាន​ហិង្សា​កើតឡើង​ទើប​ក្រុម​គ្រួសារ​ខាង​ប្រពន្ធ​ប្តឹង ហើយ​មន្ត្រីឃុំ បាន​ធ្វើការ​សម្របសម្រួល ។ ស្រាប់តែ​១​ថ្ងៃ​ក្រោយមក ក៏​បាន​ចាក់​សាំង​ដុត​ប្រពន្ធ​និង​កូនខ្ចី​រង​របួសធ្ងន់ ។ គ្រួសារ​នេះ​មានកូន​ប្រុស​ក្នុង​បន្ទុក៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ