ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺចា.ប់ ឬ​រំខាន​ដល់​ការងារ? គ្រូពេទ្យ​ជំនាញ​ណែនាំ​ការ​ព្យាបាល​ដុំ​គីស​លើ​ពងស្វាស ដោយ​ថ្នាំ ឬ​ការ​វះកា.ត់ ទៅ​តាម​ដំណាក់កាល

9 ម៉ោង មុន

ជំងឺ​ដុំ​គីស​លើ​ពងស្វាស (kystes de l’épididyme) ។ នេះ​បើ​ត​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។ ក​. តើ​អ្វី​ជា​ជំងឺ​ដុំ​គីស​លើ​ពងស្វាស? ជំងឺ​ដុំ​គីស​លើ​ពងស្វាស…

ជំងឺ​ដុំ​គីស​លើ​ពងស្វាស (kystes de l’épididyme) ។ នេះ​បើ​ត​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។

ក​. តើ​អ្វី​ជា​ជំងឺ​ដុំ​គីស​លើ​ពងស្វាស?

ជំងឺ​ដុំ​គីស​លើ​ពងស្វាស ជា​ជំងឺ​ដែល​មាន​វត្តមាន ដុំ​គីស​ទឹក​នៅ​ក្នុង​ថង់​ស្រោមពង​ស្វាស​ជាប់ និង​ពងស្វាស និង​បំពង់​មេជី​វិត​ផ្នែក​ខាងលើ​ដែល​អាច​ស្ទាប​ប៉ះ​ដឹង​នៅ​ពេល​វា​មាន​ទំហំ​ធំ​ល្មម ហើយ​គេ​សង្កេត ឃើញ​ថា វា​កើតឡើង ញឹកញាប់ ទៅ​លើ​កូន​ក្មេង និង​មនុស្ស​ពេញវ័យ​ផង​ដែរ ។

ខ​. តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាល​អោយ​មាន ជំងឺ​នេះ?

វា​ត្រូវ​គេ​រក​ឃើញ​ថា ការ​ស្ទះ​បំពង់​តូច​ៗ​របស់​ទឹកកាម​បុរស ធ្វើ​អោយ​មានការ​កកើត​ដុំ​គីស​នេះ​ឡើង និង​មាន​កត្តា រួម​ផ្សំ​ផ្សេង​ៗ​ទៀត​ដូច​ជា​ការ រលាក ជាដើម​។

គ​. តើ​ជំងឺ​នេះ បង្ករ​ជា​រោគ​សញ្ញា​អ្វីខ្លះ0x017d7

៣៦​ភាគរយ នៃ​ជំងឺ​ដុំ​គីស​នេះ គឺ​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ​។ ហើយ​រោគ​សញ្ញា​ដែល​អាច​កើត​មាន​ញឹកញាប់​មាន​ដូច​ជា​៖

– ការ​ឈឺ​ចុកចាប់​នៅ​នឹង​ផ្នែក​ខាងលើ​នៃ​ពងស្វាស​ដែល​មាន​ដុំ​គីស

– ការ​ស្ទាប​ប៉ះ ដុំ​គីស រាង​មូល ទន់ នៅ​ផ្នែក​ខាងលើ ពងស្វាស

– វា​មិន​មានការ​ប៉ះពាល់​ទៅ​លើ​ការ បន្ត​ពូជ​បុរស​នោះ​ទេ

– វា​មិន​ត្រូវ​បាន​ចាត់​ទុក និង​វិ​វត្ត​ទៅ​ជា ជំងឺមហារីក​នោះ​ទេ​។

ឃ​. តើ​ការ​ធ្វើ​រោគវិនិច្ឆ័យ​តាម​របៀប​ណា0x017d7

– ជំងឺ​ដុំ​គីស នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ចៃដន្យ​ណាមួយ កំឡុង​ពេល​ស្ទាប​ប៉ះ ដោយ​ខ្លួនឯង ឬ​រក​ឃើញ​ដោយ ផ្ទាល់​ពី​គ្រូពេទ្យ​ឯកទេស

– ការ​ធ្វើ អេកូ​សាស្ត្រ ដើម្បី​បញ្ជាក់​រោគវិនិច្ឆ័យ និង​ទំហំ​នៃ​ដុំ​គីស​។

ង​. ជំងឺ​ដែល​ងាយ​ច្រឡំ

– ជំងឺ ដុំ​មហារីក ពងស្វាស (Tumeur testiculaire)

– ជំងឺ ដក់​ទឹក​ក្នុង ស្រោមពង​ស្វាស (Hydrocèle)

– ជំងឺ រីក​សរសៃ​វែ​ន​ពងស្វាស (Varicocèle)

– ជំងឺ ក្លន​ពោះវៀន​ចូល​ក្នុង​ស្រោមពង​ស្វាស (Hernie inguino-scrotale)

ច​. តើ​ការ​ព្យាបាល​ជំងឺ​នេះ​ដោយ​របៀប​ណា0x017d7

– ចំពោះ​ដំណាក់កាល​ដំបូង ដែល​ស្ទាប​ប៉ះ ឬ មានការ​ឈឺចាប់​តិចតួច ម្តងម្កាល គឺ​ត្រូវ​មក​ពិគ្រោះ​តាមដាន ឬ ព្យាបាល​ដោយ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​។

– ដំណាក់កាល ដែល​ឈឺចាប់​ខ្លាំង ឬ រំខាន​ដល់​ការងារ​ប្រចាំ​ថ្ងៃ គឺ​ត្រូវ​ធ្វើការ​ព្យាបាល​ដោយ វះកាត់​ជាមួយ​គ្រូពេទ្យ​ឯកទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ