ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​នេះ​មិន​ប្រយ័ត្ន នឹង​ធ្វើ​ឱ្យ​ទារក​គ្រោះថ្នា.ក់​ណាស់

9 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​ការពារ​កូន​ដែល​ទើបតែ​កើត​មិន​ឲ្យ​មាន​គ្រោះថ្នាក​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​មិន​គួរ​ឲ្យ​កូន​ដែល​មាន​អាយុ​ក្រោម​៤​ខែ គេង​ផ្កាប់​ចុះ​ក្រោម​ទេ ព្រោះ​មាន​គ្រោះថ្នាក់​ណាស់ ដោយ​អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ដកដង្ហើម​។ ដូចនេះ អ្នក​គួរតែ​ឲ្យ​កូន​គេង​ផ្ងារ​ឡើង​លើ​ធម្មតា ទើប​កូន​មិន​ងាយ​ជួបនឹង​គ្រោះថ្នាក់​ដោយ​ចៃដន្យ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​ការពារ​កូន​ដែល​ទើបតែ​កើត​មិន​ឲ្យ​មាន​គ្រោះថ្នាក​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​មិន​គួរ​ឲ្យ​កូន​ដែល​មាន​អាយុ​ក្រោម​៤​ខែ គេង​ផ្កាប់​ចុះ​ក្រោម​ទេ ព្រោះ​មាន​គ្រោះថ្នាក់​ណាស់ ដោយ​អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ដកដង្ហើម​។ ដូចនេះ អ្នក​គួរតែ​ឲ្យ​កូន​គេង​ផ្ងារ​ឡើង​លើ​ធម្មតា ទើប​កូន​មិន​ងាយ​ជួបនឹង​គ្រោះថ្នាក់​ដោយ​ចៃដន្យ​។

អ្នក​មិន​គួរ​ឲ្យ​កូន​ដែល​ទើបតែ​កើត​គេង​លើ​ពូក​ដែល​ទន់​ពេក​ទេ ព្រោះ​ឆ្អឹងខ្នង​កូន​មិន​ទាន់​លូតលាស់​បាន​ល្អ ដោយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្អឹងខ្នង​កូន​បាន​។ បើ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ដកដង្ហើម​ផង​ដែរ​។

ក្នុង​គ្រែ​របស់​កូន មិន​គួរ​ទុកដាក់​របស់​ច្រើន​ពេក​ទេ ព្រោះ​ពេល​ដែល​កូន​ដេក​រើ អាច​ធ្វើ​ឲ្យ​កូន​ងាយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្លាំង​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពី​ចំណុច​មួយ​នេះ​។
ក្នុង​បន្ទប់​របស់​កូន មិន​គួរ​ឲ្យ​ក្តៅ​ពេក ហើយ​ក៏​មិន​គួរ​ឲ្យ​ត្រជាក់​ពេក​ដែរ ដោយ​គួរតែ​ឲ្យ​មាន​ខ្យល់អាកាស​ចេញចូល​ខ្លះ ទើប​អាច​បណ្តេញ​មេរោគ​ចេញ​បាន​។

អ្នក​មិន​គួរ​ឲ្យ​កូន​គេង​លើ​គ្រែ​តែ​មួយ​ជាមួយ​អ្នក​ឡើយ ព្រោះ​នៅ​ពេល​ដែល​អ្នក​មិន​ប្រយ័ត្ន នឹង​អាច​គេង​សង្កត់​លើ​កូន ធ្វើ​ឲ្យ​កូន​ពិបាក​ដកដង្ហើម​។ ដូចនេះ អ្នក​មិន​គួរ​ឲ្យ​កូន​គេង​លើ​គ្រែ​តែ​មួយ​នោះ​ឡើយ​។

កន្លែង​ដែល​កូន​គេង មិន​គួរ​ឲ្យ​មាន​ផ្សែង​បារី​នោះ​ទេ ព្រោះ​ផ្សែង​បារី​ទាំងនោះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ខ្លាំង​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ