ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) កម្ពុជា​-​ថៃ ប្រជុំ​ពិភាក្សា​លើ​ការងារ​ដោះ​មីន​មនុស្សធម៌

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) កម្ពុជា​-​ថៃ លើ​ការងារ​ដោះ​មីន​មនុស្សធម៌ នៃ​ប្រទេស​ទាំង​ពីរ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) កម្ពុជា​-​ថៃ លើ​ការងារ​ដោះ​មីន​មនុស្សធម៌ នៃ​ប្រទេស​ទាំង​ពីរ បាន​រៀបចំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ VTC ដើម្បី​ពិភាក្សា និង​កំណត់​តំបន់​សាកល្បង​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន លើ​ការងារ​ដោះ​មីន​មនុស្សធម៌ ស្រប​តាម​ស្មារតី នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​ត្រូវ​អនុវត្ត​តាម​និយាម​នីតិវិធី​ប្រតិបត្តិ (SOP) របស់​ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) ។

តាម​ការ​បញ្ជាក់​ពី​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​កំណត់​តំបន់​សាកល្បង​សម្រាប់​ដោះ​មីន​មនុស្សធម៌​នេះ ត្រូវធ្វើ​ឡើង​ដោយ​ស្រប​តាម​លក្ខណ​វិនិច្ឆ័យ លក្ខខណ្ឌ និង​ជំហរ​របស់​ភាគី​នីមួយ​ៗ ហើយ​សកម្មភាព​ដោះ​មីន​មនុស្សធម៌​ក្នុង​តំបន់​នេះ មិន​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​វាស់វែង និង​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក ដែល​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ចំរុះ​ព្រំដែន (JBC) នោះ​ឡើយ​។ ចំពោះ​ទីតាំង ដែល​ត្រូវ​បាន​ដោះ​មីន​រួចរាល់ ត្រូវ​រក្សា​ទុក​ក្នុង​ស្ថានភាព​ដើម រហូត​ដល់​មានការ​សម្រេច​ពី​គណៈកម្មការ​ចំរុះ​ព្រំដែន (JBC)​។ ការងារ​ដោះ​មីន​មនុស្សធម៌​នេះ ត្រូវធ្វើ​ឡើង​ដោយ​ឈរ​លើ​គោលការណ៍​គោរព​អធិបតេយ្យ និង​បូរណភាព​ទឹកដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ