ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនថ្លៃ​កាប់សម្លាប់​បងថ្លៃ​ស្រី សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគារ ​១៣ឆ្នាំ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា ឆ្នាំ​២០២៥ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ជិន ចាន់​ចំណាប់ ភេទ​ប្រុស…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា ឆ្នាំ​២០២៥ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ជិន ចាន់​ចំណាប់ ភេទ​ប្រុស អាយុ​២៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដាក់​ពន្ធនាគារ​កំណត់​១៣ឆ្នាំ ពី​បទ​.​ឃាតកម្ម ប្អូនថ្លៃ​កាប់​បងថ្លៃ​ស្រី បណ្តាល​ឲ្យ​មរណៈភាព​ជន​រង​គ្រោះ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ខ្វា ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង២០​និង៣០​នាទី ។

សូម​បញ្ជាក់​ថា ៖ «ជនដៃដល់សារភាពប្រាប់មូលហេតុ ក្រោយលើក​ដៃ​​ប្រល័.យជីវិតបងថ្លៃស្រី យប់មិញ» ដោយ​អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​ឧត្តម​សេនីយ៍​ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៉ី​ថា អធិការ នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌដង្កោ បាន​បំបែកសំណុំរឿង​ឃាតកម្ម​មួយ ប្អូនថ្លៃ​កាប់​បងថ្លៃ​ស្រី បណ្តាល​ឲ្យ​មរណៈភាព​ដល់​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ហើយ​ជន​ដៃដល់​ជា​ឃាតករ​បាន​រត់គេច​ខ្លួន ។ ប៉ុន្តែ​អ្វី ​ដែល​ជា​ភាព​ជោគជ័យ​របស់​សមត្ថ​កិច្ច គឺ​ក្រោយ​ហេតុការណ៍​នោះ​កើតឡើង ត្រឹមតែ​រយៈពេល​ស្ទើរមិន​បាន​១ម៉ោង​ផង ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យបាន។ ជន​រង​គ្រោះ​មានឈ្មោះ វ៉ា ស្រី​និ​ច ភេទ​ស្រី អាយុ​ប្រហែល​៣០ឆ្នាំ មុខរបរ ជាក​ម្មការ​នី​រោងចក្រ ស្នាក់នៅផ្ទះ​កើតហេតុ​ខាងលើ ។

អង្គហេតុ​បណ្តាល​ឲ្យ​ប្អូនថ្លៃ​ឈាន​ដល់​ការ​កាប់សម្លាប់​បងថ្លៃ​ស្រី​នោះ គឺ​ផ្តើម​ចេញពី​ជំ​លោះ​ក្នុង​គ្រួសារ ។ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ជិន ចាន់​ចំណាប់ ភេទ​ប្រុស អាយុ​២៩ឆ្នាំ មិន​មានមុខ​របរ​ពិតប្រាកដ ជា​ជន​ប្រើប្រាស់​គ្រឿងញៀន និង​តែងតែ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ហើយ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទៀត​ផង ។ ដោយ​ឃើញ​សកម្មភាព​ប្អូនថ្លៃ​យ៉ាង​ដូច្នោះ ប​បងថ្លៃ​ស្រី ​ដែល​ជា​ជន​រង​គ្រោះ តែងតែ​ណែនាំ​អប់រំ​ប្អូន ​កុំ​ឲ្យ​ដើរ​ផ្លូវខុស ​ដែល​សង្គម​ស្អប់ខ្ពើម ហើយ​មិនតែប៉ុណ្ណោះ​ សូ​ម្បី​ម្តាយបង្កើត​ជនសង្ស័យ​ក៏​និយាយ​គេ​លែង​ស្តាប់​ដែរ ផ្ទុយ​ទៅ​វិញ ​បែ​រជា​ជនសង្ស័យ​មានការ​ខឹងសម្បារ និង​ចោទប្រកាន់​មក​លើ​បងថ្លៃ​ស្រី​ថា ម្តាយ​លែង​និ​យាយ​រក​ខ្លួន​(​ជនសង្ស័យ​)​ព្រោះតែ​បងថ្លៃ​ចាក់រុក ម្លោះ​ហើយ​ទើប​មាន​គំនុំ​ជាមួយ​បងថ្លៃស្រី រហូត​កើតជា​ជម្លោះ​ កាប់​បណ្តាល​ឲ្យ​មរណៈភាព​ជន​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ