ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចចក​ព្រៃ មិនដឹង​ចេញ​មកពីណា ដេញ​ខាំ​ពលរដ្ឋ​ជា​ច្រើន​នាក់​​ផ្អើល​ទាំង​ព្រឹក

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ចចក​ព្រៃ​មួយ​ក្បាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើកគ្នា​ដេញ​វា​.​យស​ម្លា​.​ប់ បន្ទាប់​ពី​ដេញ​ខាំ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​

ខេត្តកំពង់ឆ្នាំង ៖ ចចក​ព្រៃ​មួយ​ក្បាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើកគ្នា​ដេញ​វា​.​យស​ម្លា​.​ប់ បន្ទាប់​ពី​ដេញ​ខាំ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​រង​របួស​ចំនួន​៥​ទៅ​៦​នាក់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ស្នោ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

បើ​តាម​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​យក​ចង្រិត​នៅ​តាម​អន្ទាក់​ដែល​ពួក​គាត់​បាន​ដាក់​នៅ​ចុង​ភូមិ​ស្នោ ពេល​នោះ​ក៏​មាន​ចចក​ព្រៃ​មួយ​ក្បាល សម្បុរ​សលាយ​លឿង បាន​ស្ទុះ​ចេញពី​ព្រៃ​មក​ខាំ​ប្រជាពលរដ្ឋ​ម្នាក់ ហើយ​ហក់​ទៅ​ខាំ​ពលរដ្ឋ​ម្នាក់​ទៀត ព្រមទាំង​ចូល​ទៅ​ក្នុងភូមិ ដេញ​ខាំ​ប្រជាពលរដ្ឋ​មិន​រើសមុខ​ឡើយ ហាក់ដូចជា​ឆ្កែឆ្កួត​មួយ​ក្បាល បណ្ដាល​ឲ្យ​រង​របួស​ប្រជាពលរដ្ឋ​ចាប់ពី​៥​ទៅ​៦​នាក់ ។ ហើយ​ពេល​នោះ ប្រជាពលរដ្ឋ​ក៏​បាន​លើកគ្នា​ដេញ​វា​.​យស​ម្លា​.​ប់​ចចក​ព្រៃ​នោះ​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ភូមិ​ស្នោ ឃុំ​ខុន​រ៉​ង​នេះ មិនមែន​ជា​ភូមិ​មានព្រៃ​ប៉ុន្មាន​ទេ គ្រាន់តែ​ជា​ព្រៃរបោះ និង​គុម្ព​ឫស្សី​នៅ​ជាប់ជើង​ភូមិ​ច្រើន​តែ​ប៉ុណ្ណោះ មិនដឹង​ថា តើ​ចចក​ព្រៃ​មួយ​ក្បាល​នេះ​ចេញពី​ណា​មក​នោះ​ទេ0x017d7 ។ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​របួស​បាន​ទៅ​ព្យាបាល​ដោយ​ខ្លួនឯង​ផង​ដែរ​។

សូម​បញ្ជាក់​ថា មិន​មាន​អ្នក​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​ខាងលើ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ គឺ​នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​មាន​ចចក​ព្រៃ​ចេញ​មក​ខាំ​ប្រជាពលរដ្ឋ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ