ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា ណូ​បូ ចេញ​មុខការ​ពារ​ខ្លួន​ក្រោយ​រង​ការ​ចោទប្រកាន់​ពី​នារី​ម្នាក់​រឿង​បោក​លុយ​​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត លោក​ជា ណូ​បូ បាន​ចេញ​មុខការ​ពារ​ខ្លួន​បង្ហាញ​ភាព​ត្រឹមត្រូវ ក្រោយ​រូប​លោក​បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​នារី​ម្នាក់ ពាក់ព័ន្ធ​ការ​បោកប្រាស់​លុយ​ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​ការ​ចូល​គ្នា​ទិញ​ដី​មួយ​កន្លែង ។ នារី​ម្នាក់​បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា…

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត លោក​ជា ណូ​បូ បាន​ចេញ​មុខការ​ពារ​ខ្លួន​បង្ហាញ​ភាព​ត្រឹមត្រូវ ក្រោយ​រូប​លោក​បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​នារី​ម្នាក់ ពាក់ព័ន្ធ​ការ​បោកប្រាស់​លុយ​ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​ការ​ចូល​គ្នា​ទិញ​ដី​មួយ​កន្លែង ។

នារី​ម្នាក់​បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ខ្លួន​បាន​ចាញ់​ការ​បោកប្រាស់​លោក​ជា ណូ​បូ នូវ​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ពី​ការ​លក់​កេរ្តិ៍​អាករ​ជីដូន​របស់​នាង ហើយ​យក​លុយ​ទាំង​អស់នោះ​មក​ទិញ​ដី​ចូល​គ្នា​ជាមួយ​លោក ជា ណូ​បូ ។

នារី​ខាងលើ​បាន​បញ្ជាក់​ថា ក្រោយ​បាន​ទិញ​ដី​រួច​ហើយ លោក ជា ណូ​បូ ក៏​បាន​ដាក់​ឈ្មោះ​លោក​តែ​ម្នាក់ឯង ដោយ​មាន​បំណង​ចង់​ក្រសោប​យក​ដី​នោះ​តែ​ម្នាក់ឯង ទើប​នាង​សម្រេច​ចេញ​មុខ​ស្នើ​សុំ​ដល់​អ​ជ្ញា​ធរ​ពាក់ព័ន្ធ​ជួយ​ស្វែងរក​យុត្តិធម៌​ចំពោះ​រឿង​នេះ​ដល់​រូប​នាង​ផង ។

យ៉ាងណា ជុំវិញ​បញ្ហា​ខាងលើ​នេះ អតីត​តារា​សម្តែង​លោក ជា ណូ​បូ បាន​ចេញ​មុខ​បដិសេធ ដោយ​បានការ​ពារ​ខ្លួន​ដោយ​ភាព​ស្អាតស្អំ និង​បាន​ចាត់​ទុក​ការ​ចោទប្រកាន់​ពី​នារី​ខាងលើ​នេះ គឺ​ការ​បង្កើត​សាច់​រឿង​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​លោក ខណៈ​ពេល​ដែល​លោក​គឺជា​ជន​រង​គ្រោះ​ពី​នារី​ខាងលើ​នេះ ។

លោក​ជា ណូ​បូ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ថា សូម​ឲ្យ​ម្ចាស់​ផេ​ក​ដែល​ចុះ​ផ្សាយ​ស្តាប់​តែ​មួយ​ខាង មិន​បាន​មក​សួរនាំ​រកហេតុ​ផល​ពី​ខ្ញុំ​ឲ្យ​បាន​ច្បាស់លាស់​ដែរ ខ្ញុំ​ជា​អ្នក​រង​គ្រោះ​ទៅ​វិញ ហ៊ាន​ថា​ខ្ញុំ​ជា​អ្នក​បោក​ពេញ​ៗ​ម៉ាត់​។

លោក​បញ្ជាក់​ថា ការ​ពិត​នារី​នោះ ជា​អ្នក​បង្កើត​សាច់​រឿង​ចោទប្រកាន់ នារី​ហ្នឹង​មាន​ល្បិច​កល់​អាក្រក់ សួរ​ថា គាត់​មាន​លុយ​ពី​ណា​មក​ច្រើន​ម្ល៉េះ គាត់​គ្រាន់តែ​ជា​អ្នក​មក​សុំ​ធ្វើការ​តែ​ប៉ុណ្ណឹង​…​ថែម​ទាំង​នាំ​គ្នា​គាត់​មក​លួច​ទ្រព្យ​ខ្ញុំ​ថែម​ទៀត​។

លោក​ថា ហេតុផល​ណា ឯកសារ​ណា ដែល​បញ្ជាក់​ថា ខ្ញុំ​បោក​គាត់ គាត់​មិនមែន​ក្មេង​ឯណា គាត់​ទេ​ដែល​បោក​ទំនុកចិត្ត​ខ្ញុំ ខ្ញុំ​ចង់​ប្តឹង​គាត់​យូរហើយ ដែល​គាត់​មក​បំផ្លាញ​កិត្តិយស​ខ្ញុំ តែ​ខ្ញុំ​ទុក​ពេល​ឲ្យ​គាត់​គិត​ទៅ​វិញ​..​ដែល​ខ្ញុំ​មិន​បែងចែក​អ្នកធ្វើកា​ងារ​ចាត់ទុកជា​ប្អូន គាត់​រត់​ចេញពី​ការងារ ទៅ​តាម​គ្នា​គាត់​ដែល​គាត់​មក​ជួយ​ធ្វើការ​ថា​ជា​បងប្អូន ដែល​មក​លួច​ទ្រព្យ​ខ្ញុំ ខ្ញុំ​មាន​សាក្សី ហើយ​ខ្ញុំ​បាន​អង្វរ​គាត់​ឲ្យ​មក​វិញ​តែ​គាត់​មិន​មក​ទេ ពេល​នោះ កូ​វី​ដ​កំពុង​តែ​ខ្លាំង តែ​ទីបំផុត​បែរជា​មក​បង្កើត​សាច់​បែប​នេះ​ទៅ​វិញ ។

បើ​តាម​លោក​ជា ណូ​បូ ដោយសារ​តែ​ពួក​គាត់​ហ្នឹងហើយ​ធ្វើ​ឲ្យ​ខ្ញុំ​វ​ន័ករ​មក​ដល់​សព្វថ្ងៃ ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​អ្នក​ដែល​សំភាសន៍​គាត់​ដែល​ស្តាប់​តែ​ម្ខាង​មក​ជួប​ខ្ញុំ​ដើម្បី​ដឹង​រឿង​ពិត បើ​ស្តាប់​តែ​ម្ខាង​ៗ​ហ្នឹង​ងាប់​គេ​អស់ហើយ ។

ដោយឡែក បន្ថែម​លើ​អ្វី​ដែល​បាន​បង្ហោះ​ខាងលើ​នេះ លោក​ជា ណូ​បូ ក៏​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នារី​ខាងលើ​នេះ គឺ​បាន​មក​សុំ​លោក​ធ្វើការ​ជាមួយ​នៅ​ក្នុង​កសិដ្ឋាន​ច​ញ្ចឹ​ម​មាន់​របស់​លោក ហើយ​រូប​លោក​ក៏​មានការ​ទុកចិត្ត​ចំពោះ​នារី​ម្នាក់​នោះ ដោយ​ចាត់​ទុក​នាង​ដូច​ជា​ប្អូនបង្កើត ។

លោក​បញ្ជាក់​ថា ក្រោយមក​ដោយសារ​មាន​បំណង​ចង់រក​ទីតាំង​ដី​មួយ​កន្លែង​នា​ខេត្តកំពង់ស្ពឺ​លោក​ក៏​បាន​នាំ​នារី​ខាងលើ​ដើរ​រក​ទិញ​ដី​ដោយនៅ​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​កំពុង​មាន​វាយ​លុយ​ខ្លាំង​នោះ​លោក​មិន​បាន​ទុកចិត្ត​អ្នក​ណា​ម្នាក់​ក្រៅពី​នារី​ម្នាក់​នេះ​ឡើយ​។

លោក​បន្ត​ថា បន្ទាប់​ពី​រក​ទិញ​ដី​បាន​ហើយ​នោះ​លោក​ក៏​បាន​ធ្វើ​លិខិត​ស្នាម​ដោយ​បាន​ដាក់​ឈ្មោះ​នារី​រូប​នេះ​ដែរ ដោយសារ​លោក​ចង់​បញ្ជាក់​ពី​ចិត្ត​លោក​ឲ្យ​នារី​នោះ​ដឹង​ថា លោក​ចាត់​ទុក​នាង​ដូច​ជា​ប្អូនស្រី​ម្នាក់​កុំអោយ​នាង​គិត​ថា មិន​ទុកចិត្ត មានការ​បែក​ចែក និង​បោកប្រាស់ ព្រោះ​ដី​នេះ​ទិញ​ដើម្បី​បើក​កសិដ្ឋានចិញ្ចឹម​មាន់ ដើម្បី​រក​ប្រាក់​កម្រៃ​ចែក​គ្នា​រស់ ។

ទោះជា​យ៉ាងណា អ្វី​មិនមែន​ដូច​ជា​ការ​គិត​ឡើយ ដោយសារ​នារី​ខាងលើ​បាន​រត់​ចោល​លោក​កណ្តាល​ទី ដោយសារ​មានការ​ខឹង​លោក​ដេញ​បុរស​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គ្នា បន្ទាប់​បី​បុរស​រូប​នេះ​មិន​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់ និង​បាន​លួច​ពងមាន់​របស់​លោក​យក​ទៅ​លក់​ថែម​ទៀត ។
លោក​ថា បើសិនជា​នារី​នោះ​មិន​រត់​ចោល​លោក​កណ្តាល​ទី ហើយ​នាំ​បក្សពួក​មក​បំផ្លាញ​លោក​នោះ ប្រហែលជា​កសិដ្ឋាន​ច​ញ្ចឹ​ម​មាន់​ដំណើរការ​ល្អ អាច​រក​ចំណូល​បាន​ច្រើន​សម្រាប់​ពួក​គាត់​ដែរ តែ​មិន​នឹក​ស្មានថា នា​ពេល​នេះ​ពួក​គាត់​បែរជា​មក​ប្រឌិត​រឿង​ធ្វើបាប​លោក​ទៅ​វិញ ។

យ៉ាងណា បើ​តាម​លោក ជា ណូ​បូ លោក​នៅ​តែ​មិន​យល់​ថា​តើ​ហេតុ​អ្វី​បានជា​នារី​ម្នាក់​នោះ​មាន​លុយ​ដល់​ម៉ឺន​ដុល្លារ​ទិញ​ដី ហេតុ​អ្វី​ក៏​គេ​អោយមក​ផ្តឹ​ត​មេដាយ​ធ្វើ​សាក្សី​ទៅ​វិញ ហើយ​មាន​ឯកសារ​ផ្លូវការ​ណា​ដែល​ជា​ភស្តុ​តាង​បញ្ជាក់​ថា នាង​ពិត​យក​លុយ​មក​ចូល​ហ៊ុន​ទិញ​ដី​ជាមួយ​លោក ជា​ពិសេស បើ​នារី​នោះ​មាន​លុយ​ហេតុ​អ្វី​ចាំបាច់​មក​សុំ​លោក​ធ្វើការ​ប្រាក់ខែ​តិចតួច​បែប​នេះ យក​លុយ​ចងការ​ប្រាក់​គេ​ក៏​បាន​ច្រើន​ជាង​នេះ​ដែរ ។

លោក ជា ណូ​បូ បន្ថែម​ថា ប្រសិនបើ​នារី​ម្នាក់​នោះ​មាន​ឯកសារ​ច្បាស់លាស់​បញ្ជាក់​ថា លោក​ពិតជា​បាន​ប្រព្រឹត្ត​រឿង​បែប​នេះ​មែន មិន​ចាំបាច់​ប្តឹង​ដល់​ណា​ទេ លោក​នឹង​យល់ព្រម​កាត់​ឲ្យ​ទាំងអស់ ព្រោះ​លោក​ជា​មនុស្ស​មានគុណ​ធម៌​ដែរ ដោយ​មិន​ចាំបាច់​ប្រឌិត​រឿង​នាំ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​លោក​បែប​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com