ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន២ក្រុមបើកឆាកប្រយុ.ទ្ធមួយប្រាវ របួសធ្ងន់ស្រាល៣នាក់​

1 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឆាកប្រយុទ្ធរវាងជនជាតិចិននិងជនជាតិចិន២ក្រុមបានបង្កឱ្យមានអ្នករបួស​

ខេត្តព្រះសីហនុ ៖ ឆាកប្រយុទ្ធរវាងជនជាតិចិននិងជនជាតិចិន២ក្រុមបានបង្កឱ្យមានអ្នករបួស​ធ្ងន់ដេកនៅនឹងកន្លែងកើតហេតុនិងខ្លះរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោងជាង៨យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងអគារមួយកន្លែង នៅក្នុងកាសុីណូណានហៃ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពប្រជាពលរដ្ឋដែលរាយការណ៍មកថា នៅមុនពេល​ហេតុ​ គេឃើញជនជាតិ​ចិន​២ក្រុម កំពុង​ហូបអាហារនៅក្នុងសណ្ឋាគារ ណានហៃ ជាន់ទី៣ បានប៉ះសំដី ​តែ​ពុំដឹងមូលហេតុ រហូតឈានដល់វាយប្រតប់គ្នាយ៉ាងសាហា.វ បណ្តាលឱ្យភាគី​ម្ខាងរងរបួសធ្ងន់ស្រាលចំនួន​៣​នាក់។

ប្រភពដដែលបានបន្តថា ម្នាក់ក្នុងចំណោមភាគីបង្ក ជាជនជាតិចិននេះតែងតែចូលចិត្តរករឿងអ្នកដទៃក្រោយពីគាត់ផឹកស្រាស្រវឹងរួច ។

ក្រោយពីមានហេតុការណ៍វាយតប់គ្នាទៅវិញទៅមក បានបង្កឱ្យជនជាតិចិនពីរនាក់ដេកស្ដូកស្ដឹងម្នាក់រងរបួសធ្ងន់ ដោយត្រូវជនជាតិចិនម្ខាងទៀតចាក់ត្រូវ​ចាក់​១៦កាំបិត និងម្នាក់ទៀតបែក​ក្បាលដួលសន្លប់នៅកន្លែងកើតហេតុ រួមជាមួយអង្គរក្សដែលជាជនជាតិខ្មែរត្រូវក្បាលរបស់រងរបួសស្រាល ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ ។ ដោយឡែកភាគីបង្ករ កំពុងគេចខ្លួនក្រោយធ្វើសកម្ម
ភាពរួច។

ចំពោះករណីបង្កហិង្សានេះផងដែរ លោក​ឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនបទល្មើសព្រហ្ម ទណ្ឌបានបញ្ជាក់ថា ចំពោះករណីនេះពិតជាបានកើតឡើងពិតមែន ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ នៅទីកន្លែងកើតហេតុជាក់ស្តែងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ