ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ប្រហុក​មួយ​ចាន​ធ្វើ​ឲ្យ​ជំទាវ​ទី​មួយ​របស់​កម្ពុជា​ចាំ​មិន​ភ្លេច

1 អាទិត្យ មុន
  • ភ្នំពេញ

ជំទាវ​ទី​មួយ​របស់​កម្ពុជា ​ដែល​ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​ បាន​បង្ហាញ​ពី​ការ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន ​អំពី​ប្រហុក​មួយ​ចាន ​ដែល​លោក​ជំទាវ​បាន​ទទួល ពីព្រោះ​វា​ជា​ទឹកចិត្ត​ដ៏​ល្អ​ដែល​លោក​ជំទាវយល់​ថា គួរតែមាននៅ​ក្នុង​បេះដូង​ខ្មែរ​គ្រប់​រូប​ ។ នៅ​ក្នុង​ការ​ផូស​ហ្វេ​ស​ប៊ុ​ក រប​ស់លោក…

ជំទាវ​ទី​មួយ​របស់​កម្ពុជា ​ដែល​ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​ បាន​បង្ហាញ​ពី​ការ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន ​អំពី​ប្រហុក​មួយ​ចាន ​ដែល​លោក​ជំទាវ​បាន​ទទួល ពីព្រោះ​វា​ជា​ទឹកចិត្ត​ដ៏​ល្អ​ដែល​លោក​ជំទាវយល់​ថា គួរតែមាននៅ​ក្នុង​បេះដូង​ខ្មែរ​គ្រប់​រូប​ ។

នៅ​ក្នុង​ការ​ផូស​ហ្វេ​ស​ប៊ុ​ក រប​ស់លោក ជំទាវ ពេ​ជ ចន្ទ​មុន្នី នា​ថ្ងៃ​ទី​២៦ ខែមេ​សានេះ លោក​ជំទាវ បាន​សរសេរ​ថា នាង​ខ្ញុំ​នៅ​ចាំ​បាន​ថា​កាលពី​ជំនាន់ ២០០៤ នាង​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​នៅ​អន្លង់​វែង ពេលបាយថ្ងៃត្រង់​ នាង​ខ្ញុំ​ និង​ក្រុមការងារ​ បាន​សុំ​ផ្ទះ​បងប្អូន​ប្រជាជន​យើ​ង​ក្នុងភូមិ​ញុំា​បាយ​នៅ​ក្រោមផ្ទះ​គាត់​ ។

រូបតំណាង

លោក ជំទាវ បាន​បន្ថែម​ទៀត​ថា «ពេល​នោះ​ គាត់​បានអោយ​កូន​គាត់​យក​ប្រហុក​ចំហុយ​១​ចាន មក​អោយក្រុមការងារ​នាង​ខ្ញុំ នៅ​ពេល​ដែល​ម្ចាស់ផ្ទះ​គាត់​ត្រូវ​ចែករំលែក​ប្រហុក​១​ចាន ដូច​គ្នា​ជាមួយសមាជិក​គាត់​ ចំនួន​ជាង​៦​នាក់​ក្នុងផ្ទះ ​។ នេះ​ជា​អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​មិន​អាច​បំភ្លេច​បាន» ។

លោកជំទាវ ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​លោក​ជំទាវ​ចង់អោយ​សង្គម​ខ្មែរ​យើង​ មានទឹក​ចិត្តល្អ​ដូច​អ៊ុំ​ស្រី​ម្នាក់ នៅ​ក្នុង​វី​ដេ​អូ​ ដែល​មានទឹក​ចិត្តល្អ​ ដល់​ក្មេង​រើស​អេ​ត​ចាយ ​ដោយ​អោយ​ម្ហូប​ដល់​ក្មេង​ស្រី​នោះ ​។

ទឹកចិត្ត​ល្អ​ និង​ចេះ​ចែករំលែក​គ្នា ​គួរតែ​បណ្តុះ​អោយ​មាន​ក្នុង​បេះដូង​ខ្មែរ​គ្រប់​រូប​ ។ តាម​ពិត​ទៅ​ទឹកចិត្ត​ល្អ វា​មិន​ត្រឹមតែ​ផ្តល់​ផល​ល្អ​ដល់​អ្នក​ទទួល​នោះ​ទេ វា​ក៏​ផ្តល់​ការ​សប្បាយចិត្ត​ និង​បុណ្យ​ផង​ដែរ​ដល់មនុស្សដែល​ប្រព្រឹត្ត​អំពើ​ល្អ​ ។

កាលបើ​ មនុស្ស​គ្រប់​គ្នា​យល់​អំពី​ផលប្រយោជន៍​នៃ​អំពើ​ល្អ​ និង​ទឹកចិត្ត​ប្រកបដោយ​មេត្តា ​និង​ករុណា​នោះវា​នឹងធ្វើ​អោយ​សង្គម​កម្ពុជា​យើង​ជា​សង្គម​ដ៏​ប្រពៃ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​មាន​ស្នាម​ញ​ញឺ​ម​លើ​ផ្ទៃមុខ​ដោយ​ស្មើភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ