ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីបំភ្លឺរបស់រដ្ឋបាលក្រុងអរិយក្សត្រ

1 អាទិត្យ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រោយពីមានគេហទំព័រខ្លះបានចេញផ្សាយស្តីពីការ​ចាក់ដីលុបបឹងកណ្តាលក្រុងអរិយ​

ខេត្តកណ្តាល ៖ ក្រោយពីមានគេហទំព័រខ្លះបានចេញផ្សាយស្តីពីការ​ចាក់ដីលុបបឹងកណ្តាលក្រុងអរិយ​ក្សត្រ​ ដោយចោទ​ថាជាបឹងធម្មជាតិនោះ តាមពិតមិនមែនជាបឹង ដូចការ​ចោទឡើយ គឺផ្សាយខ្វះការពិត ។​

ខាងក្រោមនេះ​ជាសេចក្តីបំភ្លឺ​​ប្រកបដោយ​យុត្តិធម៌​​ ដែលកោះសន្តិភាពសម្រេចចុះផ្សាយ​ទាំងស្រុង ដោយមិនធ្វើអត្ថាធិប្បាយ​​ណាមួយឡើយ ។ ព្រោះជា​រឿង​​ពិតសម្រាប់រដ្ឋអំណាចក្រុងអរិយក្សត្រដែលយើងចុះផ្សាយដូចខាងក្រោម ៖

រដ្ឋបាលសង្កាត់ស្វាយជ្រុំ​សូមគោរព និងជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋនៃសង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ យើងទាំងអស់ ឱ្យបានជ្រាបថា ចំពោះដីដែលបូមខ្សាច់ដាក់ស្ថិតនៅភូមិស្វាយជ្រំ និងភូមិបារាជ នៃសង្កាត់ស្វាយជ្រំ គឺជាដីដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ស្របច្បាប់ ដែលបានធ្វើបណ្ណតាំងពីឆ្នាំ២០១៦​មកម៉្លេះ ។ គឺមិនដូចទៅនឹងអ្វីដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថាជាដីអូរ ឬដីអ្វីឡើយ ។

អាស្រ័យហេតុនេះ សូមលោក លោកស្រីមេត្តាជ្រាបជាព័ត៌មាន ។

បញ្ជាក់ ៖ សម្រាប់បងប្អូនសារព័ត៌មានមួយចំនួនដែលមិនបានដឹងច្បាស់អំពីរឿងទាំងនេះ អាចមកទំនាក់ទំនងជាមួយរដ្ឋបាលសង្កាត់ផ្ទាល់ គ្រប់ម៉ោងរដ្ឋបាល ។ សូមអរគុណ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ