ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ជាង​៤៥០០០​នាក់​កំពុងធ្វើការ​នៅ​កូរ៉េ

5 ខែ មុន
  • ភ្នំពេញ

កូរ៉េ​ខាងត្បូង​បាន​ក្លាយជា​ទីផ្សារ​ការងារ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ដោយពេល​នេះ​មាន​ប្រជាជន​កម្ពុជា​ចំនួនជា​៤៥០០០​នាក់​ធើ្វ​ការ​នៅ​ទីនោះ​។ នេះ​បើ​តាម​ប្រសាសន៍​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​ក្នុង​ការ​ជួបជុំ​បងប្អូន​ខ្មែរ​កំពុង​ស្នាក់ នៅ​ប្រទេសកូរ៉េ​ខាងត្បូង​ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​។ សម្តេច​ធិ​បតី…

កូរ៉េ​ខាងត្បូង​បាន​ក្លាយជា​ទីផ្សារ​ការងារ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ដោយពេល​នេះ​មាន​ប្រជាជន​កម្ពុជា​ចំនួនជា​៤៥០០០​នាក់​ធើ្វ​ការ​នៅ​ទីនោះ​។

នេះ​បើ​តាម​ប្រសាសន៍​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​ក្នុង​ការ​ជួបជុំ​បងប្អូន​ខ្មែរ​កំពុង​ស្នាក់ នៅ​ប្រទេសកូរ៉េ​ខាងត្បូង​ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ពលករ​ដែល​កំពុងធ្វើការ​នៅ​កូរ៉េ​បច្ចុប្បន្ន ខ្មែរ​មាន​ជាង ៤៥,០០០​នាក់​, ថៃ​ប្រមាណ២៤​ម៉ឺន​នាក់​, វៀតណាម ប្រមាណ២៧​ម៉ឺន​នាក់​, ហ្វី​លី​ពិន​ប្រមាណ១៥ ម៉ឺន​នាក់ និង​ឥណ្ឌូ​នេ​ស៊ី​ជិត១៦​ម៉ឺន​នាក់​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា រយៈពេល​១០​ឆ្នាំ​នេះ ពលករ​ខ្មែរ​ធ្វើការ​នៅ​កូរ៉េ​កើន​ជាង ៦​ម៉ឺន​នាក់​។ ឆ្នាំ​២០២៤ កូតា​ពលករ​ខ្មែរ ត្រូវ​បាន​ដំឡើង​ដល់១១៥០​នាក់ ក្នុង​មួយ​ឆ្នាំ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា មាន​មូលហេតុ​៣ នាំ​ឱ្យ​ពលករ​ខ្មែរ​មានឱកាស​ការងារ​នៅ​កូរ៉េ រួម​មាន​៖ ១-ការ​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​នៅ​ឆ្នាំ១៩៩៧ ដែល​ជា​ការ​ពុះពារ​របស់​សម្តេច​តេ​ជោ​, ២-ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ និង​ទី​៣-ដោយសារ​ពលករ​ខ្មែរ​ខ្លួនឯង ដែល​ឧស្សាហ៍​ព្យាយាម និង​មិន​បង្ក​បញ្ហា​ដល់​ថៅកែ​កូរ៉េ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ