របាយការណ៍ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃពុធបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ មានតម្លៃសរុបប្រមាណជា ៣.៧៦៣លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ ។
ប្រភពដដែលបានអះអាងថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤នេះ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរមានកើនឡើង១៧ភាគរយធៀបនឹងចំនួន៣.២១១លានដុល្លារដែលបានរាយការណ៍កាលពីរយៈពេលដដែលនៅឆ្នាំមុន។
នៅក្នុងរយៈពេល៤ខែនេះ ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌមានទំហំទឹកប្រាក់ ២.៧៤៨លានដុល្លារ កើនឡើង២០,៤ ភាគរយ ។ ស្បែកជើងមានទំហំជិត៤៥៤លានដុល្លារ កើនឡើង ៣,៨ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលទំនិញធ្វើដំណើរមានទំហំ៥៦២លានដុល្លារ កើនឡើង១៤ ភាគរយ ។
មកដល់ពេលនេះសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺសុទ្ធតែ ជាសរសរ ទ្រូងដ៏សំខាន់នៃ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ហើយការនាំចេញទំនិញនេះគឺទើបតែស្ទុះ ឡើងវិញនៅត្រឹមត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ប៉ុណ្ណោះ ។
បច្ចុប្បន្ននេះ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរគឺកំពុងតែផលិតដោយកម្មករ ប្រមាណជា៩១៨.០០០នាក់ នៅក្នុងរោងចក្រ១.៦៨០កន្លែង ។
ចែករំលែកព័តមាននេះ