ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​កម្ទេច​ចោល​សាច់​បង្កក​ខូចគុណភាព​ជាង​៤,៦​តោន នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ សាច់​បង្កក​ខូចគុណភាព ទម្ងន់​ជាង​៤,៦​តោន ដែល​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ សាច់​បង្កក​ខូចគុណភាព ទម្ងន់​ជាង​៤,៦​តោន ដែល​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រឹបអូស​បាន​ពី​ទី​តាំំ​ង​ស្តុក​សាច់សត្វ មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៤ ត្រូវ​បាន​យក​ទៅ​ដុត​កម្ទេច​ចោល នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៤​នេះ​។

ការ​បង្ក្រាប​បទល្មើស​ចលនា​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្តម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ក្រុ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​ភ្នំពេញ និង​សមាគម​ន៍​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ធ្វើការ​ដុត​កម្ទេច​ចោល​ផលិតផល​សត្វ​បង្កក​ចំនួន ៤,៦៨៥​គីឡូក្រាម គ្មាន​វិញ្ញាបនបត្រ​អនាម័យ​សត្វ​ពី​ប្រទេស​នាំ​ចេញ និង​ផ្ទុយ​ពី​វិធានការ​ហាមឃាត់​ការ​នាំ​ចូល​ជា​បណ្ដោះអាសន្ន នូវ​គ្រឿងក្នុង និង​បំណែក​សាច់​បង្ក​ក្នុង​រយៈពេល ៦​ខែ នៃ​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤ ។ ធ្វើ​នៅ​ទីលាន​ចាក់សំរាម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ