ខេត្តសៀមរាប ៖ ភ្លៀងមួយមេធំលាយឡំផ្គររន្ទះបាញ់ចំសត្វគោកំពុងចងនៅក្រោមដើមឈើក្បែរផ្ទះ បណ្តាលឱ្យងាប់ចំនួន៣ក្បាល ។ ហេតុការណ៍រន្ទះបាញ់ងាប់គោប្រជាពលរដ្ឋ៣ក្បាលនោះ កើតឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិ ខានសរ ឃុំគោលមាន ស្រុកអង្គរជុំ ខេត្តសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកអង្គរជុំបានប្រាប់ថា មានភ្លៀងមួយមេធំលាយឡំនឹងផ្គររន្ទះបាញ់ ចំសត្វគោនៅភូមិខានសរ បណ្តាលឱ្យគោងាប់អស់៣ក្បាល ។

ប្រភពបញ្ជាក់ថា សត្វគោងាប់មានម្ចាស់២នាក់ ១-ឈ្មោះ យុិញ ពែង ភេទប្រុស រន្ទះបាញ់គោ ងាប់អស់២ក្បាល និង២-ឈ្មោះសាល់ បូរ ភេទប្រុស រន្ទះបាញ់គោងាប់២ក្បាល ។ អ្នកទាំងនោះ រស់នៅភូមិខានសរ ឃុំគោលមាន ស្រុកអង្គរជុំ ខេត្តសៀមរាប ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សត្វគោដែលរន្ទះបាញ់នោះឱ្យទៅម្ចាស់ហើយ ។
ចែករំលែកព័តមាននេះ