ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប៉ុស្តិ៍​ក្រាំង​ពង្រ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ក្រោយ​ឆែក​ឃើញ​លាក់​ដាវ និង​ឧបករណ៍​កាច់​សោ​ម៉ូតូ​ជាប់​ខ្លួន

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ នៃ​អធិការ​នគរបាល​ខណ្ឌដង្កោ ខណៈ​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​៣​នាក់ ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​មាន​លាក់​ដាវ និង​ឧបករណ៍​កាច់​សោ​ម៉ូតូ​ជាប់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ នៃ​អធិការ​នគរបាល​ខណ្ឌដង្កោ ខណៈ​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​៣​នាក់ ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​មាន​លាក់​ដាវ និង​ឧបករណ៍​កាច់​សោ​ម៉ូតូ​ជាប់​ខ្លួន ពេល​នោះ​កម្លាំង​នគរបាល ក៏​បាន​ធ្វើការ​ឃាត់ខ្លួន រួច​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង ។

ការ​ឃាត់ខ្លួន​នោះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៣​រសៀល នៅ​ត្រង់​ចំណុច​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ​នោះ រួម​មាន ៖ ទី​១-​ឈ្មោះ សាំង រ៉ា​វី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ទី​២-​ឈ្មោះ ហ៊ី​ម រ៉ា​យុទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ទី​៣-​ឈ្មោះ វង់ សុ​ឡា ហៅ ប្រឹ​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ អ្នក​ទាំង​៣​នាក់​នេះ ស្នាក់​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ នគរបាល​ដកហូត​បាន ៖ ១-​ម៉ូតូ​ម៉ាក Exciter ពណ៌​ខ្មៅ គ្មាន​ស្លាក មួយ​គ្រឿង​, ទូរ​សព្ទ​ដៃ​ចំនួន​០៣​គ្រឿង រួម​មាន​ម៉ាក​សាំ​សុង​ពណ៌​ក្រហម​១​គ្រឿង​, ម៉ាក​សាំ​សុង ពណ៌​ខៀវ​១​គ្រឿង​, ម៉ាក​ណូ​គា​ចុច​ពិល ពណ៌​ស ១​គ្រឿង​), ដាវ​កែ​ច្នៃ ពណ៌​ខ្មៅ​ចំនួន​០២​ដើម ក្នុង​នោះ​១​ដើម ប្រវែង​៤៨.៥​សង់ទីម៉ែត្រ និង​១​ដើម​ទៀត​ប្រវែង​៦៣​សង់ទីម៉ែត្រ​, ដង្កាប់​ពណ៌​ខ្មៅ​កែ​ច្នៃ​ដង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​១, និង​កាបូបស្ពាយ​ពណ៌​ខ្មៅ​០១ ៕

អត្ថបទសរសេរ ដោយ