ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ក្មេង​ស្ទាវ​ ៤​នាក់ ទៅ​តុលាការ ករណី​ហិ​.​ង្សា​ដោយ​ចេតនា

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​០៤​នាក់ ក្នុង​ចំណោម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​១៤​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា ។ បើ​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​០៤​នាក់ ក្នុង​ចំណោម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​១៤​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា ។

បើ​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​សែន​សុខ បាន​ទទួល​ទទួល​ព័ត៌មាន​ថា មាន​ករណី​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​១៤​នាក់ ជិះ​ម៉ូតូ​៧​គ្រឿង ប្រដាប់​ដោយ កាំបិត ដាវ ដុំ​ថ្ម បាន​ធ្វើ​សកម្មភាព ដេញ​កាប់ និង​គប់ ទៅ​លើ​បុរស​ជា​ជន​រង​គ្រោះ​ចំនួន ០៤​នាក់ ជិះ​ម៉ូតូ ០២​គ្រឿង ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​រង​របួស​នោះ​ទេ ដោយសារ​តែ​បុរស​ទាំង​០៤​នាក់ បាន​ផ្ដួល​ម៉ូតូ​ចោល និង​រត់គេច​ខ្លួន បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ទាំងនោះ បាន​ធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ទៅ​លើ​ម៉ូតូ​របស់​ជន​រង​គ្រោះជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ ក្រោយ​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវ​៩២ ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ភ្លាម​ៗ​នោះ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​ជា​បន្តបន្ទាប់ យក​មក​សាកសួរ​តាម​នីតិវិធី នៅ​មូលដ្ឋាន​ខណ្ឌ ។

ដោយ​វត្ថុ​តាង​ចាប់​យក រួម​មាន ៖ ម៉ូតូ ០១​គ្រឿង ម៉ាក Beat ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង 1U-6234, កាំបិត​ផ្គាក់ កាំបិតប៉័ងតោ សរុប​ចំនួន​០៤​ដើម ។

ជន​ទាំង​០៤​នាក់ រួម​មាន ៖
០១.​ឈ្មោះ ខឿន​ន វិ​រៈ​យុទ្ធ ហៅ ស្វា​ភ្លើង ភេទ​ប្រុស អាយុ ១៤​ឆ្នាំ
០២.​ឈ្មោះ សេង ហុ​ក​ជា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ
០៣.​ឈ្មោះ សីហា សត្រា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ
និង​០៤.​ឈ្មោះ អ៊ូ ដេ​វីត ហៅ ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

ក្រោយ​ពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​០៤​នាក់ បាន​សារភាព​ឲ្យ​ដឹង​ដូច​គ្នា​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ពួក​ខ្លួន និង​បក្ខពួក​១០​នាក់​ផ្សេង​ទៀត ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ ពិតប្រាកដ​មែន ដោយសារ​កន្លង​មក​ពួក​ខ្លួន​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្មេង​ស្ទាវ​មួយ​ក្រុម​ផ្សេង​ទៀត ហើយ​ស្មាន​តែ​ជន​រង​គ្រោះជា​ភាគី​សត្រូវ​ដែល​មាន​ទំនាស់​ជាមួយ​ពួក​ខ្លួន ហើយ​ក៏​បាន​យក ដាវ កាំបិត​ផ្គាក់ កាំបិតប៉័ងតោ ដុំ​ថ្ម កាប់ និង​គប់ ទៅ​លើ​ជន​រង​គ្រោះ តែ​ដោយសារ​ជន​រង​គ្រោះ​រត់គេច ពួក​ខ្លួន​ក៏​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​តែ​ម្ដង​ទៅ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់ ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​រត់គេច​ខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត ៕

អត្ថបទសរសេរ ដោយ