ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តីឱ្យថៅកែឈើខ្លាំងៗ ចេះរកស៊ី តែមិនចេះលាក់ការណ៍

2 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ក្រោយពីបណ្តាព័ត៌មានជាច្រើនបាន

ខេត្តកំពង់ស្ពឺ៖ បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ក្រោយពីបណ្តាព័ត៌មានជាច្រើនបានចុះផ្សាយរឿងថៅកែ ធឺន ដែលជាអ្នករកស៊ីដឹកឈើគ្រឿងផ្ទះតាមគោយន្តកន្ត្រៃ បោះពាក្យសម្តីថា ខ្លួនរកស៊ីបានរលូនរាល់ថ្ងៃនេះ ចំណាយលុយត្រឹមតែ១លានរៀលប៉ុណ្ណោះ អាចរកស៊ីដឹកឈើបានដោយរលូនមិនខ្លាចញញើត សមត្ថកិច្ច និងជំនាញណានោះឡើយ។

ប្រភពបានបន្តថាក្រោយពីសារព័ត៌មានជាច្រើនអង្គភាពធ្វើការផ្សព្វផ្សាយរឿងថៅកែ ធឺន ចំណាយ​លុយ១លានរៀលលើសមត្ថកិច្ច និងជំនាញដាក់ប៉ុស្តិនៅលើដងផ្លូវនេះ ស្រាប់តែមានសមត្ថកិច្ច និងជំនាញមួយចំនួនបានប្រតិកម្មទៅលើថៅកែ ធឺន ហើយនិយាយថា លោកមិនចេះធ្វើការងាររកស៊ីសោះ ចេះរកស៊ីបានសុខ មិនចេះលាក់ការណ៍។ មិនតែប៉ុណ្ណោះថៅកែ ធឺន បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពឹងបុគ្គលម្នាក់ដែលមានឥទ្ធិពលនៅក្នុងស្រុកថ្ពង ខលទៅចាងហ្វាងការផ្សាយព័ត៌មាន និងគេហទំព័រមួយចំនួន ដើម្បីទម្លាក់ព័ត៌មានដែលបានផ្សាយរួច និងសូមកុំផ្សាយបន្ត ចាំជួបគ្នាផឹកសុី២ឬ៣កេស ជាការរាប់អាននិងបញ្ចប់រឿង។

បើតាមប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បានឱ្យដឹងថាថៅកែ ធឺន នេះល្បីឈ្មោះយូរហើយ ខាងរកស៊ីដឹកជញ្ជូនឈើនេះ ដោយប្រមូលទិញពីប្រជាពលរដ្ឋ ក្នុងភូមិពាធិមាស ស្ពានដែក និងស្រែច្រាប ពេលប្រមូលបានគ្រប់ចំនួនគេកុម្មង់ហើយដឹកតាមគោយន្តកន្ត្រៃពេញប្រៀបចេញពីផ្ទះរបស់ខ្លួន(ថៅកែ ធឺន) នៅក្នុងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដឹកចេញតាមផ្លូវជាតិលេខ៤៤ ឆ្ពោះទៅទិសខាងកើត ដោយឆ្លងកាត់ស្នាក់ការ និងប៉ុស្តិរបស់សមត្ថកិច្ច ជាច្រើននៅតាមដងផ្លូវ ដល់ស្រុកថ្ពង និងស្រុកឧដុង្គដើម្បីលក់បន្ត។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ