លោកគ្រូ គូ សុភាព ៖ សន្តានចិត្តអាក្រក់ គឺជាការបៀមថ្នាំពិសក្នុងខ្លួន
- ភ្នំពេញ
«សន្ដានចិត្តអាក្រក់ កើតក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា កំពុងបៀមថ្នាំពិស នោះក្នុងខ្លួន» នេះគឺជាការទូន្មានរបស់លោកគ្រូ គូ សុភាព
«សន្ដានចិត្តអាក្រក់ កើតក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា កំពុងបៀមថ្នាំពិស នោះក្នុងខ្លួន» នេះគឺជាការទូន្មានរបស់លោកគ្រូ គូ សុភាព
«សន្ដានចិត្តអាក្រក់ កើតក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា កំពុងបៀមថ្នាំពិស នោះក្នុងខ្លួន» នេះគឺជាការទូន្មានរបស់លោកគ្រូ គូ សុភាព កាលពីថ្ងៃទី ១៨ ខែ ឧសភា។
លោក គ្រូ គូ សុភាព បានមានពុទ្ធឱវាទ បន្តទៀតថា «យូរទៅ ថ្នាំពិសនោះ នឹងធ្វើទុក្ខឱ្យលំបាក»។
ព្រះពុទ្ធឱវាទរបស់លោកគ្រូ បានទាក់ទាញការគាំទ្រជាខ្លាំងនៅក្នុងបណ្តាញសង្គម ដែលគិតថា ព្រះឱវាទរបស់លោកគ្រូ គឺពិតជាត្រឹមត្រូវណាស់។
ដូច្នេះ មនុស្សទាំងអស់មិនគួរកើតមានសន្តានចិត្តអាក្រក់ទេ ហើយគ្រប់គ្នាគួរតែមានសន្តានចិត្តអោយល្អ ចិត្តករុណា និងស្រឡាញ់គ្នាទៅវិញទៅមក។
សង្គមកម្ពុជា មួយនឹងក្លាយជាសង្គមដ៏ល្អរួមសុខរួមទុក្ខជាមួយគ្នា និងស្រឡាញ់គ្នា កាលបើមនុស្សនៅក្នុងសង្គមនោះ នាំគ្នាប្រព្រឹត្តអំពើល្អ។
មនុស្សគ្រប់រូបគប្បីរស់នៅលើផ្លូវដ៏ត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ ហើយធ្វើចិត្តអោយជ្រះថ្លា ព្រមទាំងចេះជួយគ្នាទៅវិញទៅមក។
អ្នកធ្វើល្អនឹងទទួលផលល្អ។ ចំណែកអ្នកធ្វើអាក្រក់នឹងទទួលផលអាក្រក់៕
ចែករំលែកព័តមាននេះ