ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចធិបតីសម្រេចផ្តល់ក្របខណ្ឌ​ជូនសាច់ញាតិបង្កើតរបស់យោធិនពលីទាំង​​២០​រូប

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ក្របខណ្ឌដល់សាច់​

រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ក្របខណ្ឌដល់សាច់​ញាតិ​យោធិនចំនួន២០នាក់ដែលពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣​ កន្លង​មក។

តាមបណ្ដាញសង្គម នៅថ្ងៃ​ទី៦ ខែឧសភានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីសម្រេចផ្តល់ក្របខណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង​២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយុទ្ធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្ថែមថា មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត​របស់យោធិនពលីទាំង​២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ