ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​ ជីករកឃើញ​ព្រះពុទ្ធ​បដិមា​កម្ពស់​២​ម៉ែត្រ​ក្បែរ​ទន្លេមេគង្គ​

2 ខែ មុន

(ឡាវ)៖ អាជ្ញាធរឡាវបានរកឃើញព្រះពុទ្ធបដិមាជាច្រើនអង្គ រួមទាំងរូបសំណាកកម្ពស់២ម៉ែត្រ នៅពេលជីកកកាយវត្ថុបុរាណនៅលើច្រាំងខ្សាច់ក្បែរទន្លេមេគង្គ ក្នុងខេត្តបរកែវ។ ទូរទស្សន៍ជាតិឡាវបានរាយការណ៍កាលពីថ្ងៃទី១៧ ខែឧសភា ថា រូបសំណាកព្រះពុទ្ធបដិមាកម្ពស់២ម៉ែត្រ ត្រូវបានគេប្រទះឃើញនៅលើច្រាំងខ្សាច់ក្បែរទន្លេមេគង្គក្នុងស្រុកទនភឿង…

(ឡាវ)៖ អាជ្ញាធរឡាវបានរកឃើញព្រះពុទ្ធបដិមាជាច្រើនអង្គ រួមទាំងរូបសំណាកកម្ពស់២ម៉ែត្រ នៅពេលជីកកកាយវត្ថុបុរាណនៅលើច្រាំងខ្សាច់ក្បែរទន្លេមេគង្គ ក្នុងខេត្តបរកែវ។

ទូរទស្សន៍ជាតិឡាវបានរាយការណ៍កាលពីថ្ងៃទី១៧ ខែឧសភា ថា រូបសំណាកព្រះពុទ្ធបដិមាកម្ពស់២ម៉ែត្រ ត្រូវបានគេប្រទះឃើញនៅលើច្រាំងខ្សាច់ក្បែរទន្លេមេគង្គក្នុងស្រុកទនភឿង ខេត្តបកែវ ភាគខាងជើងនៃប្រទេសឡាវ។ រូបសំណាក​ដែល​គេ​រក​ឃើញ​នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា ជា​រូប​សំណាក​ធំ​បំផុត​ដែល​រក​ឃើញ​ចាប់​តាំង​ពី​ការ​ជីក​កកាយ​បាន​ចាប់​ផ្តើម​ក្នុង​ខែ​មីនា។

រូបសំណាក​៩​ផ្សេងទៀត​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ដែរ​កាលពី​ថ្ងៃ​ទី​១៥ ឧសភា ។ ដើមកំណើត និងកាលបរិច្ឆេទនៃរូបចម្លាក់ទាំងនេះមិនត្រូវបានកំណត់ទេ ភាគច្រើនធ្វើពីលង្ហិន។

ដំណើរការជីកកកាយបានចាប់ផ្តើមនៅក្នុងខែមីនា ហើយឥឡូវនេះត្រូវបានធ្វើឱ្យប្រសើរឡើងទៅជាគម្រោងថ្នាក់ជាតិ ខណៈដែលវត្ថុបុរាណកាន់តែច្រើនត្រូវបានជីករក។ រដ្ឋាភិបាលឡាវបានបង្កើតគណៈកម្មាធិការមួយដែលមានមន្ត្រីជាន់ខ្ពស់ជាច្រើន ដើម្បីធានាថាការជីកកកាយនាពេលអនាគតត្រូវបានអនុវត្តប្រកបដោយវិជ្ជាជីវៈ ហើយព័ត៌មានទាំងអស់អំពីវត្ថុបុរាណនឹងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងជាប្រព័ន្ធ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ