ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានបែនដឹកដីកៀរម៉ូតូពីក្រោយ រួចកិ.នបុរសម្នាក់ តាមផ្លូវ៣០ម៉ែត្រ​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្តបែនដឹកដី១គ្រឿង ពុំដឹងជាប្រញាប់ទៅណានោះទេ បើកបរក្នុងល្បឿន​

រាជធានី​ភ្នំពេញ ៖ រថយន្តបែនដឹកដី១គ្រឿង ពុំដឹងជាប្រញាប់ទៅណានោះទេ បើកបរក្នុងល្បឿន​លឿន ស្រាប់តែជ្រុលទៅកៀរម៉ូតូ១គ្រឿងពីក្រោយ បណ្ដាលឱ្យដួលខ្ទាតបុរសអ្នកជិះម៉ូតូម្នាក់ ចូលក្រោមកង់រថយន្តបង្កនេះកិនបែកក្បាលខ្ទេចធ្លាយខួរ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ បន្ទាប់មករថយន្តនោះបានបោះពួយទៅមុខបានចម្ងាយប្រមាណ១០០ម៉ែត្រទើបឈប់ ហើយអ្នកបើកបរប្រុងរត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលឃាត់បានរួចនាំយកទៅសាកសួរនៅប៉ុស្តិ៍ ។

​ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះអ៊ឹម អឿន អាយុ៦៤ឆ្នាំ ស្នាក់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងមានទីលំនៅអចិន្រ្តៃយ៍នៅស្រុកកំពង់ត្រាច ខេត្តកំពត ។ ចំណែករថយន្តបង្កម៉ាកនីស្សាន់ចង្កូតស្ដាំប្រភេទបែនដឹកដី ពណ៌ស ពាក់ស្លាកលេខចង្កូតស្ដាំ PSHN.0400 បើកបរដោយបុរសម្នាក់ ហើយត្រូវបាននគរបាលឃាត់ខ្លួន។

តាមប្រភពដដែលបានប្រាប់ឱ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះ​ម៉ូតូ​១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR-7662 ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីកើតទៅលិច ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្ត​បង្កខាងលើបើកបរស្របគ្នា ក្នុងល្បឿនលឿន ជ្រុលទៅកៀរដៃបង្កូតម៉ូតូជនរងគ្រោះ បណ្ដាលឱ្យដួល ហើយខ្ទាតបុរសរងគ្រោះចូលក្រោមកង់រថយន្តនោះកិនបែកខ្ទេចក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

តាម​ប្រភពខាងលើបានប្រាប់ឱ្យដឹងបន្ថែមទៀតថា បន្ទាប់មករថយន្តបង្កបានបន្ថែមល្បឿនបោះ​ពួយទៅមុខបានចម្ងាយប្រមាណ១០០ម៉ែត្រទើបឈប់ ហើយអ្នកបើកបរបានប្រុងរត់គេចខ្លួន ។ ប៉ុន្តែត្រូវបាននគរបាលឃាត់ខ្លួនបានរួចនាំទៅកាន់ប៉ុស្តិ៍ព្រៃស រង់ចាំប្រគល់ជូននគរបាលការិ​យា​ល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ បន្ទាប់មកនគរបាលបានធ្វើការស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារនិងសាច់ញាតិជនរងគ្រោះដើម្បី ទៅទទួលយកសាកសពធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ